ព័ត៌មានជាតិ

អូស្រ្តាលី និងនូវែលសេឡង់ ជម្លៀសមនុស្ស ១,២០០នាក់ចេញពីទីក្រុងកាប៊ុល, អាហ្វហ្កានីស្ថាន

(កង់បេរ៉ា)៖ អូស្រ្តាលី និងនូវែលសេឡង់បានជម្លៀសមនុស្សចំនួន ១,២០០នាក់ចេញពីប្រទេសអាហ្វហ្គានីស្ថាន ស្របពេលបណ្ដាប្រទេសដទៃរួមទាំងអាមេរិក កំពុង បង្កើនល្បឿនប្រតិបត្តិការជម្លៀសឱ្យបានមុនថ្ងៃទី៣១ ខែសីហានេះ។

នាយករដ្ឋមន្រ្តីអូស្រ្តាលី Scott Morrison នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា មនុស្សចំនួន ១,២០០នាក់ទៀត ត្រូវបានជម្លៀសចេញពីទីក្រុងកាប៊ុល (Kabul) ប្រទេសអាហ្វហ្គានីស្ថាន តាមជើងហោះហើរអូស្ត្រាលីចំនួន ០៦ និងជើងហោះហើរនូវែលសេឡង់ចំនួន ០១ កាលពីយប់ថ្ងៃពុធម្សិលមិញនេះ។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះដែរ អូស្រ្តាលី និងនូវែលសេឡង់ បានជម្លៀសមនុស្សសរុបប្រមាណ ៤,០០០នាក់ហើយចេញពីអាហ្វហ្គានីស្ថាន៕

ប្រភព៖ CGTN

មតិយោបល់