កាលពីព្រឹកថ្ងៃទី ៣០ខែមេសា ឆ្នាំ ២០១៣ កន្លងទៅនេះ លោក Thorsten Heins នាយកប្រតិបត្តិក្រុមហ៊ុនផលិតទូរស័ព្ទកាណាដា BlackBerry បានប្រកាសថា ទីផ្សារឧបករណ៍ Tablet នឹងត្រូវស្លាប់នៅក្នុងរយៈពេល ៥ឆ្នាំ។
យោងតាមសំដីនេះ សបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុន BlackBerry នឹងមិនបង្កើតឧបករណ៍ Tablet នៅពេលអនាគតឡើយ។
ដើម្បីបញ្ជាក់ឲ្យដឹងពីការពិត ថាតើ BlackBerry នឹងមិនបង្កើតឧបករណ៍ Tablet នៅក្នុងពេលអនាគតមែនទេ? សារព័ត៌មាន TechnoBuffalo បានធ្វើការទាក់ទងជាមួយនឹងលោក Thorsten តាមរយៈអ៊ីមេល ហើយលោកបានឆ្លើយបតវិញផងដែរដោយបាននិយាយថា “យើងបន្តវាយតម្លៃយុទ្ធសាស្ត្រឧបករណ៍ Tablet របស់យើង ប៉ុន្តែយើងមិនបានធ្វើការផ្លាស់ប្ដូរនូវយុទ្ធសាស្ត្រណាមួយក្នុងរយៈពេលខ្លីនោះទេ។ នៅពេលយើងមានយុទ្ធសាស្ត្រថ្មីអំពី PlayBook យើងនឹងផ្ដល់ព័ត៌មានជួនភ្លាម”។
យោងតាមខ្លឹមសារនៅក្នុងអ៊ីមេល អាចបញ្ជាក់បានថា ក្រុមហ៊ុន BlackBerry មិនទាន់មានបំណងចង់បង្កើតឧបករណ៍ Tablet ថ្មីនោះទេ ប៉ុន្តែបើសិនបើយុទ្ធសាស្ត្រទីផ្សារប្រែប្រួល BlackBerry អាចនឹងផលិត៕
ព័ត៌មានជាតិ
មតិយោបល់