លោកអ្នក ប្រាកដជាឆ្ងល់ហើយថា តំបន់ទេសចរណ៍ Sa Pa ស្ថិតនៅទីកន្លែងណា? ពេលនេះស៊ីវីល័យ នឹងនាំឥន្ទ្រីអារម្មណ៍លោកអ្នក ឱ្យស្គាល់កាន់តែច្បាស់ អំពីតំបន់ទេសចរណ៍មួយនេះ។
តំបន់ទេសចរណ៍ Sa Pa ស្ថិតនៅក្នុងខេត្ត Lao Cai ខាងជើងឆៀងខាងលិចនៃប្រទេសវៀតណាម ដែលមានចម្ងាយប្រហែលជា១០០០គីឡូម៉ែត្រ ពីទីក្រុង Hanoi, Halong Bay គួរជាទីមនោរម្យ។ តំបន់ Sa Pa គឺជាតំបន់ភ្នំ ដែលស្ថិតនៅជាប់ព្រំប្រទល់ប្រទេសចិន នៅទីនោះមានខ្យល់អាកាសល្អបរិសុទ្ធនាវស្សានរដូវ ឬរដូវភ្លៀងធ្លាក់ ចាប់ពីខែឧសភា រហូតដល់ខែសីហា ដែលអាចមានចុះអ័ព្ទព្រាលៗខ្លះៗ ហើយព្រមទាំងមានធ្លាក់ព្រិល ជាច្រើនទៀតផង។ ប្រជាជនជាច្រើន តែងតែនាំគ្នាទៅលេងកម្សាន្ត និងស្រូបយកខ្យល់អាកាសនៅទីនោះ ជាពិសេសគឺនៅខែកញ្ញានេះតែម្តង។
គួរបញ្ជាក់ថា នៅទីរមណីយដ្ឋាន Sa Pa មានកន្លែងកម្សាន្តជាច្រើនផ្សេងៗទៀត ជាក់ស្តែង នៅលើភ្នំ Sa Pa មានវិហារ Catholic ដែលនៅទីនោះ មានទេសភាពស្រស់ស្អាត នាពេលព្រឹកព្រហាម។ ប្រសិនបើយើងមើលពីលើកំពូលភ្នំទៅ នៅតាមជម្រាលភ្នំនឹងឃើញវាលស្រែ និងវាលស្មៅខៀវស្រងាត់ លាយឡំជាមួយតំណក់ទឹកសន្សើម ដែលបានបញ្ចេញពន្លឺចែងចាំងផ្លេកៗ គួរជាទីស្រណុកសុខស្រួលខាងផ្នែកផ្លូវអារម្មណ៍ ថែមទៀតផង៕
https://i1272.photobucket.com/albums/y389/domneng/Sapa/3476642sapa_zps67fcb749.jpg
https://i1272.photobucket.com/albums/y389/domneng/Sapa/abc_zps1aa4a237.jpg
https://i1272.photobucket.com/albums/y389/domneng/Sapa/Sapa_zps8acc030d.jpg
https://i1272.photobucket.com/albums/y389/domneng/Sapa/sapa-53_zps2ab77551.jpg
https://i1272.photobucket.com/albums/y389/domneng/Sapa/Hanoi_zpsa9dc3cab.jpg
https://i1272.photobucket.com/albums/y389/domneng/Sapa/Sapa-and-northern_zps52b8b838.jpg
មតិយោបល់