បាត់ដំបងៈ មានករណីស្ត្រីម្នាក់ បានចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ករណីនេះកើតឡើងនៅម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សពជនរងគ្រោះមានឈ្មោះ ហែម សៀម ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិកេីតហេតុខាងលើ ។
ចំណែកមូលហេតុត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីមានជម្ងឺប្រចាំកាយ (មហារីកដុះសាច់ពោះ) ហើយបច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់