ព័ត៌មានជាតិ

កីឡាករ Robert Lewandowski មាន​ទុក្ខព្រួយ​ជាមួយនឹង Old Traford តែ​រងចាំ​ការ​ងក់ក្បាល​ពី​ក្លិប​

​ឈ្មោះ​ក្លិប​បិសាច​ក្រហម ប្រហែលជា​មិន​អាច​ធ្វើឲ្យ​កីឡាករ Robert Lewandowski ទាក់ចិត្ត​បានឡើយ​។​
​បន្ទាប់​ពី​ស្វែងរក​គ្រាប់​បាល់​រហូតដល់​ទៅ ៤ គ្រាប់ ក្នុង​ការបំបាក់ Real Madrid ក្លិប Borussia Dortmund កំពុង​តែ​ត្រៀម​ខ្លួន​ជួប​ជាមួយ​នឹង Bayern Munich នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ក្របខណ្ឌ Champions League ។ ក្រោយ​ពី​ការស្វែងរក​គ្រាប់​បាល់​ដ៏​ច្រើន​លើសលប់​នោះ កីឡាករ ប្រយុទ្ធ សញ្ជាតិ​ប៉ូឡូញ​រូបនេះ ទទួលបាន​កិត្តិនាម​ល្បី​រន្ទឺ ហើយ​ក៏​ឈាន​ដំណើរ​ឡើង​កាន់​កម្រាលព្រំ​ក្រហម ជាមួយនឹង បិសាច​ក្រហម តែ​កា​ពិភាក្សា​នោះ​មិន​បាន​ជោគជ័យ​នោះ​ទេ​។​
https://i1272.photobucket.com/albums/y389/domneng/RobertLewandowski-249b3_zpsb27fdf5d.jpg
​ក្នុង​បទសម្ភាសន៍​ថ្មីៗ​នេះ ជាមួយនឹង អ្នកបញ្ជា​បិសាច​ក្រហម លោក Ferguson បាន​បង្ហើប​ព័ត៌មាន​ផ្ទាល់​ខ្លួន​ថា ពហុ​កីឡដ្ឋាន Old Traford នឹង​នាំយក​កីឡាករ Lewandowski ។​ស្រប​ជាមួយនឹង​គ្នា​នេះ​ដែរ Man Utd បាន​ចំណាយ​ទឹកប្រាក់ £ 25m ដើម្បី​ទិញ​កីឡាករ​រូបនេះ ពី Dortmund ដោយ​ធ្វើការ​កុងត្រា​តែ​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ​។​

​តែ​ទោះបីជា​យ៉ាងណាក៏ដោយ សម្រាប់​ឈ្មោះ បិសាច​ក្រហម មិន​បាន​ទាក់ទាញ​ចិត្ត​ដល់​កីឡាក​រវ័យ ២៤ ឆ្នាំ សញ្ជាតិ​ប៉ូឡូញ រូប​នេះ​ឡើយ​។​ប្រភព​ព័ត៌មាន​របស់ The Sun ឯណោះ​វិញ បាន​ចុះ​បង្ហាញ ឲ្យដឹង​ផងដែរ​ថា កីឡាករ Robert Lewandowski គឺ​បាន​ពិភាក្សា​ជាមួយ​នឹង​ក្លិប Bayern Munich និង​បាន​ធ្វើ​ការព្រមព្រៀង​គ្នា​។​

​ប្រភព​ព័ត៌មាន​របស់ ក្លិប Bayern Munich បានឲ្យ​ដឹង​ផងដែរ​ថា ខ្សែ​ប្រយុទ្ធ សញ្ជាតិ​ប៉ូឡូញ​រូបនេះ បាន​ចុះ​កុងត្រា​ជាមួយនឹង ក្លិប​រយៈ ៥ ឆ្នាំ ដោយ​ទំហំ​ទឹកប្រាក់ £ 160,000 ក្នុង​រយៈពេល មួយ​សប្តាហ៍ តែ​កំពុងតែ​រងចាំ​ការ​ងក់ក្បាល​ពី​ក្លិប Dortmund ផងដែរ​។​
​តែ​ព័ត៌មាន​ចុងក្រោយ​នេះ​បាន​បង្ហាញ​បន្តថា កីឡាក​រវ័យ ២៤ ឆ្នាំ​រូប​នេះ​នឹង​ធ្វើ​ដំណើរ​ទៅកាន់ Bayern Munich ជាមួយនឹង​កីឡាករ Mario Goetze នា​រដូវ​កាល​ក្រោយនេះ​៕​

មតិយោបល់