ព័ត៌មានជាតិ

ជនសង្ស័យក្នុងករណីអំពើឃាតកម្ម ត្រូវកម្លាំងសមត្ថកិច្ចជំនាញសហការបង្រ្កាប

ត្បូងឃ្មុំ: យោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីឃាតកម្មទៅលើជនរងគ្រោះឈ្មោះ សារិក ហៅលិ ភេទស្រី អាយុប្រហែល២២ឆ្នាំ ជនជាតិខ្មែរ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ។

ហេតុការណ៍ខាងលើនោះ លុះមកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ03អ.យ.ឃ/22 ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ របស់លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តមណ្ឌលគីរី លើឈ្មោះ ឆៃ សុខា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ជនសង្ស័យ) នៅចំណុចភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នបានដំណើការនីតិវិធី ប្រគល់ជនសង្ស័យខាងលើ ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់