ព័ត៌មានជាតិ

តួលេខ​នៃ​ការលក់ Tablet នៅក្នុង​ត្រីមាស​ដំបូង ឆ្នាំ ២០១៣ កើនឡើង ១៤២,៤%

Reuters៖ ចំនួន​នៃ​ការលក់​ឧបករណ៍ Tablet នៅ​ជុំវិញ​ពិភពលោក​បាន​កើនឡើង​ជាង​ពាក់កណ្ដាល​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ ២០១៣​។​

A salesperson unpacks an Apple iPad Mini to test it for a customer in the Apple specialty section of a Croma retail store in Mumbai

​តួលេខ​នៃ​ការលក់​ឧបករណ៍ Tablet បាន​កើន​ឡើងដល់ ៤៩,២​លាន​គ្រឿង​នៅក្នុង​ចន្លោះ​ខែ​កម​រា​-​មីនា ហើយ​បើ​ធៀប​នឹង​ឆ្នាំ ២០១២ កើនឡើង ១៤២,៤​ភាគរ នេះ​បើ​យោងតាម​ស្ថាប័ន​វិភាគ​ទិន្នន័យ​អន្តរជាតិ (IDC) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​
​ប័ន​វិភាគ​ទិន្នន័យ​អន្តរជាតិ បាន​ឲ្យ​ដឹង​បន្ថែមទៀតថា នៅ​ចន្លោះ​ខែមករា​-​មីនា iPad របស់​ក្រុមហ៊ុន Apple លក់បាន​ចំនួន ១៩,៥​លាន​គ្រឿង បើ​ធៀប​នឹង​ឆ្នាំមុន​កើនឡើង ៦៥,៣​ភាគរយ​។​
​នៅក្នុង​ត្រីមាស​ទី​១​នេះ Tablet របស់​ក្រុមហ៊ុន Samsung Electronics, Asus, Amazon និង Microsoft បាន​កើនឡើង ដែល​ធ្វើ​ឲ្យ​តួលេខ​នៃ​ការលក់ iPad របស់ Apple កើនឡើង​ដែរ ប៉ុន្តែ​កើនឡើង​តិចតួច​។​
​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ត្រីមាស​ទី​១​តួលេខ​នៃ​លក់ Tablet ដែល​ប្រើ Android មាន​ចំនួន ៥៦,៥​ភាគរយ រីឯ iPad មាន​ចំនួន ៣៩,៦​ភាគរយ ចំណែក Windows វិញ​កើនឡើង ៣,៧​ភាគរយ​៕

មតិយោបល់