កីឡាករ livier Giroud បានបង្ហើបគោលដៅរបស់ខ្លួនថានឹងទៅកាន់ Bayern Munich នៅរដូវក្តៅ ប៉ុន្តែពេលនេះ ខ្លួនកំពុងសប្បាយរីករាយក្នុងការបង្ហាញទម្រង់លេងជាមួនឹងក្លិបកាំភ្លើងធំ។
កីឡាករសញ្ជាតិបារាំង ដែលជាខ្សែប្រយុទ្ធ ឆ្នើមមួយរូបនៅក្នុងក្លិបកាំភ្លើងធំ បានបង្ហាញមហិច្ចតារបស់ខ្លួនក្នុងការផ្លាស់ទៅកាន់ក្របខណ្ឌ UEFA Champions League បន្ទាប់ពី កីឡាករ Mario Mandzukic ទទួលបានការចាប់អារម្មណ៍កាលពី Euro 2012។
ប៉ុន្តែអតីតកីឡាករ របស់ក្លប Montpellier រូបនេះក្រោយមកទៀតមិនបានទទួលរឿងវិប្បដិសារីនោះទេ ខណៈដែលចូលរួមលេងជាមួយនឹងកាំភ្លើងធំ ព្រោះថាជីវិតនៅ Premier League គឺសប្បាយរីករាយ។
កីឡាកររូបនេះបាននិយាយថា មិនបានខ្លួនឯងទំនាក់ទំនងដោយផ្ទាល់នោះទេ តែតំណាងរបស់ខ្លួននឹងធ្វើសុពលកម្ម ជាមួយនឹង Bayern Munich កាលពីរដូវកាលមុន។
តែទោះជាយ៉ាងណាកីឡាករខ្សែប្រយុទ្ធ វ័យ ២៦ ឆ្នាំរូបនេះបានបន្តថាតាមពិតជីវិតនៅ កាំភ្លើងធំសប្បាយពេកទៅហើយ ដោយបាល់ទាត់អង់គ្លេសវាជាសុបិន្តតាំងពីយូរយាររបស់ខ្ញុំ ។ម្យ៉ាងវិញទៀតមនុស្សទៅនីនេះសុទ្ធតែជាអ្នកខ្លាំង ៕
https://i1272.photobucket.com/albums/y389/domneng/olivier-giroud_2923644_zps9b315ef4.jpg
មតិយោបល់