ព័ត៌មានជាតិ

មនុស្ស ២នាក់​ រងរបួសស្រាល ករណីរថយន្ត ២គ្រឿង បុកគ្នា នៅស្រុកសន្ទុក

កំពង់ធំ: កាលពីវេលាម៉ោង ៨និង១០នាទីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យមនុស្សរងរបួសស្រាល ២នាក់ ស្ថិតត្រង់ចំណុចចន្លោះគីឡូម៉ែត្រ១៤៣~១៤៤ ភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

រថយន្តម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2W.3530 ។
រថយន្តបង្កម៉ាក ហ្វូធូន័រ ពាក់ស្លាកលេខ ភ្នំពេញ 2.AZ.8126។

ករណីនេះក្រោយពីកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ពេលក្រោយ៕

មតិយោបល់