ព័ត៌មានជាតិ

សេចក្តីប្រកាស អំពីការផ្លាស់ប្តូរគម្រោងតម្លៃ និងកម្មវិធីពិសេសមកដូចដើមវិញ

232 closed
ជូនចំពោះអតិថិជន Smart ជាទីរាប់អាន

តាមរយៈប្រកាសនៅថ្ងៃទី 5 ខែឧសភា ឆ្នាំ2013 របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវការអនុវត្ត ប្រកាសអន្តរក្រសួងលេខ 232។ ក្រុមហ៊ុនយើងខ្ញុំ សូមជូនដំណឹងថារាល់គម្រោងតម្លៃ និងការផ្តល់ជូនបន្ថៃមផ្សេងៗត្រូវបានផ្តល់ជូនសាជាថ្មីម្តងទៀត ដូចមុនថ្ងៃទី 29 ខែមេសា ឆ្នាំ 2013 ។

ការផ្លាស់ប្តូរនឹងផ្តល់ជូនដូចជា:
• អត្រាតំលៃទាំងអស់លើកលែងតែឆ្លាត6
តម្លៃតេចេញក្នុងប្រពន្ធ័នឹងប្តូរមក 5សេន/1នាទី
• អស់ទាស់
រាល់ពេលបញ្ចូលលុយក្រោម $5 នឹងទទួលបាន 20នាទីសំរាប់តេក្នុងប្រពន្ធ័ជារៀងរាល់ថ្ងៃ ហើយបើបញ្ចូលលុយចាប់ពី $5 ឡើងទៅនឹងទទួលបាន 30នាទីសំរាប់តេក្នុងប្រពន្ធ័ជារៀងរាល់ថ្ងៃ។
• Smart ល្អ
រាល់ពេលបញ្ចូលលុយនឹងទទួលបាន 300% សម្រាប់តេ និងផ្ញើសារ នៅក្នុងប្រព័ន្ធ ហើយ 200% ទៀតសម្រាប់ប្រើប្រាស់អ៊ិនធឺណិត។
• ឆ្លាត6
ត្រឹមតែ6សេន/1នាទីសំរាប់តេទៅគ្រប់ប្រព័ន្ធ នៅប្រទេសកម្ពុជា។ តេក្នុងប្រពន្ធ័ 6សេន/6នាទី
• Smart ដូរលុយ
អតិថិជនអាចរីករាយជាមួយកម្មវិធី Smart ដូរលុយ។ លុយដែលដូរបានអាចប្រើសំរាប់តេ ផ្ញើសារក្នុងប្រព័ន្ធ និងអ៊ិនធឺណិតធម្មតា។
• តេអស់ស្ទះ និង តេបះសក់
សេវាទាំង 2 នេះត្រូវបានត្រលប់មកវិញជាថ្មីម្តងទៀតសំរាប់ប្រើប្រាស់
• អស្ចារ្យ
បន្ទាប់ពីភ្ជាប់អស្ចារ្យលោកអ្នកនឹងទទួលបានជារៀងរាល់ថ្ងៃ 30នាទី និង10សារជាអក្សរ សំរាប់ប្រើក្នុងប្រពន្ធ័ ហើយនិង30MBសំរាប់ប្រើអ៊ិនធឺណិត។

ក្រុមហ៊ុនយើងខ្ញុំសូមសំដែងនូវសេចក្តីអរគុណជាអនេកសំរាប់ការយោគយល់ និងការបន្តគាំទ្ររបស់លោកអ្នក។ ហើយយើងខ្ញុំក៏សូមអរគុណផងដែរ ដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាដែលបានផ្អាកបណ្តោះអាសន្ននូវការអនុវត្ត ប្រកាសអន្តរក្រសួងលេខ232។

ដោយក្តីគោរពពីក្រុមការងារ Smart

មតិយោបល់