ព័ត៌មានជាតិ

កូកាកូឡា​បន្ថែម​ទឹកប្រាក់ 4 កោដ​លាន​ដុល្លារ​វិនិយោគ​នៅក្នុង​ប្រទេស​ចិន​

​ប៉េកាំង​:​កូកាកូឡា​គ្រោង​នឹង​បន្ថែម​ទឹកប្រាក់​ជាង 4 កោដ​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ 2014 ក្នុង​ការបណ្តាក់ទុន​ជាមួយ​ប្រទេស​ចិន​។​

​នៅក្នុង​ជំនួប​ជាមួយ​នឹង​អ្នកកាសែត​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​លោកា Ahmet Bozer អគ្គនាយក​ចាត់កា​រទូ​ទៅ​អន្តរជាតិ​របស់​ក្រុមហ៊ុន​កូកាកូឡា​បាន​និយាយប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ក្រុមហ៊ុន​នឹង​ពង្រឹង​នូវ​ការ​ដំណើរការ​របស់​ខ្លួន​ឲ្យ​កាន់តែ​ខ្លាំងក្លា​ជា​មួយ​ប្រទេស​ចិន​។​លោក​បាន​និយាយទៀតថា​នៅក្នុង​ទឹកប្រាក់​ជាង 4 កោដ​លាន​ដុល្លារ​នឹងត្រូវ​វិនិយោគ​ចម្បង​ទៅលើ​រោងចក្រ​ផលិត​មធ្យោបាយ​ធ្វើ​ដំណើរ​និង​ពង្រីក​សេវាកម្ម​លក់រាយ​របស់​ខ្លួន​នៅក្នុង​ប្រទេស​ចិន​៕​

មតិយោបល់