ផ្ទះ ព័ត៌មានជាតិ អាវុធហត្ថរាជធ...

អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

0

ភ្នំពេញ: មនុស្ស៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងព្រឹកថ្ងៃទី០៩ វិច្ឆិកា ២០១៦។

ជនសង្ស័យទី១ត្រូវបានកម្លាំអាវុធហត្ថដូនពេញឃាត់ខ្លួនបាន នៅចំណុច ចំណតរថយន្តសុរិយាមល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងដកហូតបានថ្នាំញៀនគ្រាប់ចំនួន២៧គ្រាប់, ម្សៅក្រាមពណ៌ស០១កញ្ចប់, រថយន្តVestoចំនួន០១គ្រឿង ព្រមទាំងវត្ថុតាងផ្សេងៗទៀត។

ដោយឡែកជនសង្ស័យ៤នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លូនបាន ត្រង់ចំណុចក្នុងការដ្ឋានសាងសង់អូឡាំព្យា ផ្លូវ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រមទាំងដកហូតបាន ម្សៅក្រាមពណ៌ស ០១កញ្ចប់, ម៉ូតូ០១គ្រឿង ព្រមទាំងវត្ថុតាងផ្សេងៗទៀត។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាយកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់៕

photo_2016-11-09_19-56-09

photo_2016-11-09_19-56-11

photo_2016-11-09_19-56-13

photo_2016-11-09_19-56-15

photo_2016-11-09_19-56-17

photo_2016-11-09_19-56-19

photo_2016-11-09_19-56-21

photo_2016-11-09_19-56-23

photo_2016-11-09_19-56-25

photo_2016-11-09_19-56-27

Loading...