ព័ត៌មានជាតិ

លាន់តែផាំង ខ្ទាតត្រីពេញផ្លូវ ស្លាប់និងរបួស៣នាក់ទាំងព្រឹក!

ព្រៃវែង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់ទៀតរបួស កាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិប្របុះរលួយ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូម៉ាក HONDA Wave ពណ៌ខ្មៅប្រភេទសន្តោងរម៉កពាក់ស្លាកលេខ 66-P1 17716 (ដឹកត្រី) បើកក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា មកដល់ចំណុចខាងលើបានបុកម៉ូតូម៉ាក ស៊ុយសាគីស្មាស់ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CF-7150 បើកដោយឈ្មោះ ណាវ មា ភេទប្រុស អាយុ28ឆ្នាំ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ និងបណ្តាលឲ្យមនុស្ស២នាក់ទៀតដែលជិះជាមួយគ្នា ឈ្មោះ ឆន ចាប ភេទប្រុស អាយុ២៧ ស្លាប់ដូចគ្នា និងម្នាក់ទៀតឈ្មោះ ឈា ប្រុស ភេទប្រុស អាយុ២៣ឆ្នាំ របួសធ្ងន់ តែម្តង៕

មតិយោបល់