ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុម​តារាចម្រៀង T-ara ទៅ​ជួប Chris Brown

​ក្រុម​តារាចម្រៀង T-ara នៅ​ថ្ងៃ​ទី ១២ ខែ ឧសភា ឆ្នាំ ២០១៣ ខាងមុខនេះ នឹង​ធ្វើដំណើរ​ទៅ​ជួប​តារាចម្រៀង Chris Brown នៅ​សហរដ្ឋអាមេរិក​។​ការ​ទៅ​ជួប​នេះ​គឺជា​ការអញ្ជើញ​ពី​សំណាក់ តារាចម្រៀង R & B Chris Brown​។​

​ប្រភព​ព័ត៌មាន​របស់ Core Contents Media បាន​ចុះ​បង្ហាញ​ឲ្យដឹងថា T-ara និង​មាន​ឱកាស​ធ្វើការ​ជាមួយនឹង​តារាចម្រៀង Chris Brown ពោល​គឺជា​សមាជិក​ថ្មី​នៃ​ក្រុម​តែម្តង ពោល​គឺ​នាង Dani ដែល​ជា​សមាជិក​របស់​ក្រុម T-ara ។​

​តារាចម្រៀង Chris Brown ក៏​បាន​អញ្ជើញ​តារាចម្រៀង Dani សមាជិក​របស់ T-ara ឲ្យចូល​រួម​សម្តែង San Jose រដ្ឋ​កាលីហ្វ័​រញ៉ា នៅក្នុង​កម្ម​វី​ធី​ប្រគុំ​តន្ត្រី​របស់ខ្លួន នេះ​ដោយសា​តែ​មូលហេតុ Chris Brown បានដឹងថា Dani កំពុង​តែ​នៅ សហរដ្ឋអាមេរិក​ហេតុដូចនេះ​ក៏​អញ្ជើញ​ឲ្យចូល​រួម​តែម្តងទៅ​។ បន្ទាប់​ពី​ការប្រគុំ​តន្ត្រី​របស់ខ្លួន តារាចម្រៀង​ស្បែក​ខ្មៅ មាន​រឿងរ៉ាវ​ស្នេហា​មិនចេះចប់​រូបនេះ នឹង​ជួប​ជាមួយនឹង Dani ដើម្បី ពិភាក្សា​ទាក់ទង​នឹង​ការ​ចេញ​បទ​ថ្មី​ក្នុង​វិស័យ​សិល្បៈ​៕​
https://i1272.photobucket.com/albums/y389/domneng/tara-_zps3e678e5a.jpg
https://i1272.photobucket.com/albums/y389/domneng/1_zps7a2c19fd.jpg

មតិយោបល់