ព័ត៌មានជាតិ

លទ្ធផល​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​រយះពេល​៣​ខែ នៅ​ខេត្ត​កំពង់ធំ​

​ ​ខេត្ត​កំពង់ធំ​៖ រយះពេល​៣​ខែ​នៃ​រដូវ​បិទ​នេសាទ នៅ​ខេត្ត​កំពង់ធំ គឺ​សមត្ថកិច្ច​រដ្ឋបាល​ជល ផល កំពង់ធំ ដែល​ដឹកនាំ​ដោយ​លោក ប៉ែន វណ្ណ​រិទ្ធ នាយខ​ណ្ឌ បាន​សហការ​ជាមួយនឹង​កំលាំង អាជ្ញាធរ ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​បទល្មើស​នេសាទ​នៅ ខេត្ត​កំពង់ធំ មាន​ការថយចុះ​ជាង​ឆ្នាំមុន​(​ឆ្នាំ​២០១៣)​។​

​ ​លោក​ប៉ែន វណ្ណ​រិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ បាន​មានប្រសាសន៍ថា លទ្ធផល​នៃ ការបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​នេះ ដោយ​គិត​ពី​ថ្ងៃ​ទី​១ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ ជា​លទ្ធផល​គឺ​បង្ក្រាបបាន​២០៧​ករណី ក្នុងនោះ​មាន​១៩៧​ករណី​គឺ​រុះរើ បំផ្លាញ​ចោល​ដែល​មាន​ឧបករណ៍ របាំង​ធ្នស់​៣​របាំង​ស្មើនឹង​៦៣​ម៉ែត្រ​.​លូ​៨៩០​លូ​.​លែង​ត្រី​ចំរុះ​ទម្ងន់ ៤២៤០​គីឡូក្រាម​.​ព្រូ​ល​ឬ​ស្សី​៧៤៥​ម៉ែត្រ​.​ឧបករណ៍​ឆក់​១០​កំប្លេរ​. ឆ្នុក​៨​ឆ្នុក​.​បង្គោល​៣៤ ៤១៥​ដើម​. ឡុក​៦៦៣​ឡុក .​មង​រាយ​១២ ២០០​ម៉ែត្រ​. ដាយ​១០​មាត់​. អំពូល​៨​អំពូល​. លែង​កូន​ត្រី​ឆ្ដោ​និង​រ៉ស់ ៨៣០០០​ក្បាល​. របាំង​សាច់​អួន​និង​ស្បៃ​មុង​៥២៧​របាំង ស្មើនឹង​៦២ ៩៩៥​ម៉ែត្រ​. លប​១៧៣​លប​. អួន​១០​វង់​ស្មើនឹង​៧១០​ម៉ែត្រ​. សម្រាស់​៥​ដុំ​. និង​អាគុយ​៩​គ្រឿង ចំណែក​១០​ករណី​ទៀត គឺមាន​២ ករណី​បញ្ជូនទៅ​តុលាការ មាន​មនុស្ស​១​នាក់ ដែល​ប្រើ​ឧបករណ៍​ឆក់​និង​អួន​ហ៊ុំ​១​វង់​និង​កាណូត​១ គ្រឿង ឯ​៨​ករណី​ទៀត​គឺ​ពិន័យ​ស្មើ​នឹង​ទឹកប្រាក់​៩ ០៩០ ០០០​រៀល​។​

​ ​ចំណែក​ទិដ្ឋភាព​ជាក់ស្ដែង​និង​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​មាន​មុខរបរ ជា​អ្នកនេ សាទ​បានដឹង​ថា​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំនេះ​គឺ​មាន​ការថយចុះ​ច្រើន បើ​ប្រៀបធៀប នឹង​ឆ្នាំ​មុន ប៉ុន្តែ​បទល្មើស​នេសាទ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ផាត់​សណ្ដាយ​នៅតែ​មាន​នៅ​ចំណុច ក្រឡុក បាយ​ក្អែក .​មាត់ទ្វា​បឹង​.​កោះ​តាប​.​ចុង​ព្រែក​ឆ្កោក​និង​ចុង​ព្រែក​តា​សោម ក្រោម​ដែន​សមត្ថកិច្ច​លោក ព្រុំ ឃឿន នាយ​សង្កាត់​ផាត់​សណ្ដា​យ ដែល​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​និយាយថា លោក​ព្រុំ ឃឿន នេះ ងាប់​ត្រគាក​ស្ដូក​ខាង​ការងារ ។
​ទាក់ទិន​នឹង​ករណី​នេះ លោក​ប៉ែន វណ្ណ​រិទ្ធ បាន​បន្ត​ឲ្យដឹងថា សមត្ថកិច្ច​រដ្ឋបាល​ជ​ល​ផល​នឹង​បង្ក្រាប​ទៀត​មិន​ថា តែ​ក្នុង​រដូវ​បិទ​ឬក៏​បើក​នេសាទ​នោះទេ ឲ្យតែ​បទល្មើស​៕

2014-09-28_093550

មតិយោបល់