ព័ត៌មានជាតិ

ប្លែក យក​ប្រេង និង​គ្រឿង​ស្រវឹង​ចាក់​ចូល​ក្នុង​សាច់​ដើម្បី​ទទួលបាន​សាច់ដុំ​ធំ​

​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា លោក De Souza ជនជាតិ​ប្រេ​ស៊ីល​មាន​វ័យ ៤៣ ឆ្នាំ​បាន​ប្រែក្លាយ​សាច់ដុំ​របស់​គាត់​ពី​ធម្មតា​ឲ្យក្លាយ​ទៅ​ជា​ធំ​ដោយ​យក ប្រេង និង​គ្រឿង​ស្រវឹង​ចាក់​ចូលទៅ​ក្នុង​ដៃ​របស់​ខ្លួន​។ ថ្វី​ត្បិត​តែ​គាត់​បាន​ក្លាយទៅជា​បុរស​សាច់ដុំ​ដែល​ធំជាងគេ​នៅក្នុង​ប្រទេសប្រេ​ស៊ី ប៉ុន្តែ​ទង្វើ​របស់​គាត់​អាច​ប្រឈម​នឹង​ហានិភ័យ​ដល់​ជីវិត​។ ពីមុនមក​ធ្លាប់​មាន​មនុស្ស​មួយចំនួន​យក​ប្រេង និង​គ្រឿង​ស្រវឹង​ចាក់​ចូល​ក្នុង​សាច់ដុំ​ដូច​គាត់​ដែរ ប៉ុន្តែ​ត្រូវ​ស្លាប់​ដោយសារ​ប្រតិកម្ម​។ លោក De Souza ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ “Mountain” បាន​និយាយថា គាត់​បាន​ចាក់​បញ្ចូល​សារធាតុ steroids, អរ័​រ​ម៉ូ​ន និង​វីតាមីន ដែល​ប្រើ​សម្រាប់​សេះ​។ ការចាក់​សារធាតុ​ទាំងនេះ​ចូលទៅក្នុង​សាច់ដុំ​មិនមែន​តែម្តង​ទេ​សម្រាប់​រូបគាត់ គឺ​គាត់​បាន​ចាក់​រហូត​សាច់ដុំ​ធំ​កើនឡើង​ខុស​ពី​ធម្មតា ដែល​ធ្វើឲ្យ​គាត់​ក្លាយជា​មនុស្ស​ដ៏​ល្បី​ម្នាក់​៕​
Youtube_photo

មតិយោបល់