ព័ត៌មានជាតិ

ស្លាប់ 34 នាក់​និង​របួស 155 នាក់​នៅក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ផ្សេង​គ្នា​ក្នុង​ទីក្រុង​នៃ​ប្រទេស​អ៊ីរ៉ាក់​

​យ៉ាងហោចណាស់​ក៏​មាន​អ្នកស្លាប់​ដល់​ទៅ 34 នាក់​និង​របួស 155 នាក់​ដែរ ក្រោយ​ការផ្ទុះ​គ្រាប់បែក​នៅ​រថយន្ត 10 គ្រឿង​ផ្សេងៗ​គ្នា​ស្ថិតនៅក្នុង​ទីក្រុង​បា​ដា​ដ​ត្រឹមតែ​ថ្ងៃ​ម្សិលមិញ​ប៉ុណ្ណោះ​នេះ​បើ​យោងតាម​របាយការណ៍៍​ពី​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​អ៊ីរ៉ាក់​។​

​ការផ្ទុះ​ដល់​ទៅ 8 កន្លែង​ផ្សេង​គ្នា​នៅក្នុង​ទីក្រុង​មួយ​នេះ ហើយ​ការ​បំផ្ទុះ​មួយ​ដែល​ធំជាងគេ​ត្រូវបាន​ធ្វើឡើង​នៅ​ចំ​កណ្តាល​នៃ​ទីក្រុង​ស្ថិតនៅត្រង់​ផ្សារ​ដែល​មាន​មនុស្ស​ច្រើន​មួយកន្លែង​ហើយ​បាន​សម្លាប់​មនុស្ស 5 នាក់​និង​រងរបួស​ដល់​ទៅ 31 នាក់​។​
​យើង​ឃើញថា​ជារឿយៗ​ក្រុម​អាល់​កៃ​ដា​ច្រើនតែ​ជា​អ្នក​នៅ​ពីក្រោយ​ការ​បំផ្ទុះ​ធំ​បែប​នេះ​បើ​ទោះ​ជា​ការ​ផ្ទុះ​ដល់ 8 កន្លែង​លើក​នេះ​នៅ​មិនទាន់​មាន​អ្នកណា​ចេញ​មក​ប្រកាស​ទទួលខុសត្រូវ​ក៏ដោយ​៕​
https://i1272.photobucket.com/albums/y389/domneng/Irag/la-0816-pin10_zps21bfbd0c.jpg
https://i1272.photobucket.com/albums/y389/domneng/Irag/6zA0I9FdD8Om_zps77fb8730.jpg
https://i1272.photobucket.com/albums/y389/domneng/Irag/606x341_225112_iraq-baghdad-and-basra-hit-by-car-bom_zpsc84b0dd6.jpg

មតិយោបល់