ព័ត៌មានជាតិ

អាវុធហត្ថចាប់ខ្លួន ជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ព្រះសីហនុៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ធ្វើការចាប់ខ្លួន កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចរង្វង់មូលតោ ក្រុមទី១០ ភូមិ៤ សង្កាត់៤ ក្រុង និងខេត្តព្រះសីហនុ។

ជនសង្ស័យដែលចាប់ខ្លួនបានមាន ទី១មានឈ្មោះ ជួន វណ្ណនឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតសង្កាត់២ ក្រុងនិងខេត្តព្រះសីហនុ បច្ចុប្បន្នរស់នៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ និងជនសង្ស័យទី២ឈ្មោះ ហៅ ឡេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ខេត្តព្រះសីហនុ បច្ចុប្បន្នរស់នៅក្រុម១៦ ភូមិ១ សង្កាត់៤ ក្រុងនិងខេត្តព្រះសីហនុ។

ក្នុងនោះដែរ កម្លាំងធ្វើការដកហូតបាន ម្សៅក្រាមពណ៌សថ្លា ចំនួន១កញ្ចប់ ទំងន់ថ្លឹងទាំងសម្បក ០.១៦ក្រាម,នាឡិកាដៃចំនួន១ និងទូរសព្ទដៃ១គ្រឿង។

បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យបញ្ជូនទៅទីបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់