ព័ត៌មានជាតិ

កីឡាករ Jesus Navas អន្ទះអន្ទែង​​ចង់បង្ហាញ​ទម្រង់លេង​នៅ​​មេឃ​ខៀវ​

ខាង​ក្លិប Sevilla បានបង្ហើបឲ្យដឹង​ថា​​ខ្លួនបានយល់​ព្រម​ នាំ​​កីឡាករ​របស់​ខ្លួន​​ Jesus Navas ទៅកាន់​ក្លិប ​មេឃខៀវ​។​
​Jesus Navas ​បាន​យល់ព្រម​ចាក់ចេញពីក្លិប​អេស្ប៉ាញ បន្ទាប់ពីបានបង្ហាញទម្រង់លេង ១០ រដូវ​កាល​កន្លងមក និង​​ចង់​បង្ហាញ​ភាព​វៃឆ្លាតរបសខ្លួន​ នៅ​ក្នុង​ក្រប​ខណ្ឌ Premier League ជាមួយនឹង​ Man City នោះ​គឺ​ជាការរំ​ពឹង​​​បានមកកៀក​នឹង​អតីត​គ្រូបង្វឹក​របស់ក្លិប Malaga លោក Manuel Pellegrini។​

កីឡាករ​វ័យ ២៧ ឆ្នាំ រូប​នេះ​គឺ​ជា​គន្លឹះ​យ៉ាង​សំខាន់​​របស់​ក្លិប Sevilla ​ដោយ​ជួយ​ឲ្យ​ក្លិប និងក្រុម ​ឈ្នះ​ពាន់រង្វាន់ UEFA Cup កាល​ពី​ឆ្នាំ ២០០៦ និង ២០០៧​។​
កីឡាករ ​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ កំពុងតែ​អន្ទះ​អន្ទែងសម្រាប់ពេលខ្លះ មានន័យថា នឹងបាត់បង់វត្តមាន​​ដោយជោគជ័យ​នៅ​​ក្នុងក្លិប អេស្ប៉ាញ​។​ប៉ុន្តែ​ទោះ​ជាយ៉ាង​នេះក្តី កីឡាករ​វ័យ ២៧ ឆ្នាំ​រូបនេះ បាន​បង្ហាញ​ខ្លួននៅលើទីលាន World Cup ​កាលពីឆ្នាំ ២០១០ និង Euro ២០១២ និង​ប្រកួត​ផ្សេង​ៗ​ទៀត​តំណាង​ឲ្យប្រទេសខ្លួន ២២ លើក​​ផងដែរ​។​

​ជាមួយនឹងគ្នានេះដែរ​កីឡាកររូបនេះ​រំពឹងថា​នឹងបាន​ជាមួយនឹង​​កីឡាករ​អន្តរជាតិ David Silva នៅ Etihad Stadium។​
ចំណែក​គេហទំព័រ​ក្លិប​ អេស្ប៉ាញបាន​ឲ្យដឹងថា “ខាង​ក្លិប Sevilla FC បាន​យល់ព្រម​​ជាមួយនឹង​ក្លិប​អង់គ្លេស ដើម្បី​បញ្ចូន​អ្នកលេង​ខ្លួន​ទៅកាន់​ក្លិប​​ខាងលើនោះ”។​
នៅពេលថ្មីៗនេះដែរ Navas បាននិយាយថា ខ្លួនចង់​បន្ត​ទម្រង់​លេង​ ឬ​អាជីព​ខ្លួនឲ្យបានជោគជ័យ​នៅ​ក្លិប​អង់គ្លេស៕​
https://i1272.photobucket.com/albums/y389/domneng/3D/Jesus-Navas_2953967_zpsd95d17e1.jpg

មតិយោបល់