ប្រភពព័ត៌មាន linktv បានផ្សាយកាលពីថ្ងៃទី ៤ ខែ មិថុនា ឲ្យដឹងថាបុរសជនជាតិឥណ្ឌា ៣នាក់ បានចាប់រំលោភស្ត្រី វ័យ៣០ ឆ្នាំម្នាក់ដែលជា ជនជាតិអាមេរិក បានសម្រេច ខណៈពេលដែលស្ត្រី ដែលអ្នកទេសចររូបនោះ បានរួមដំណើរ របស់ពួកគេឆ្ពោះទៅកាន់ ទីក្រុមម៉ានីល ដែលមានចម្ងាយ ៥០០ គីឡូម៉ែត្រពី ទីក្រុង New Delhi ។
ប៉ូលិសរបស់ឥណ្ឌា បាននិយាយប្រាប់ បណ្តាញព័ត៌មានខាងលើថា ស្ត្រីជនជាតិអាមេរិកម្នាក់ ដែលជាអ្នកទេសចរ បានធ្វើដំណើរពី ភាគខាងជើង នៃប្រទេសឥណ្ឌា ត្រឡបង់ទៅកាន់ ទីក្រុងម៉ានីល ដែលជាតំបន់ទេសចរ ដ៏មានប្រជាប្រិយមួយ របស់ឥណ្ឌា ក៏ត្រូវបានជនដៃដល់ទាំង ៣ បានចាប់រំលោភ នាង។
ប្រភពព័ត៌មាន ដដែលបន្តថា នៅពេលដែលនាងចូល ក្នុងឡានទ្រុងដឹកទំនិញជាមួយ បុរសបីនាក់នោះក្នុងពេល ប្រហែលជាម៉ោង ១ព្រឹក ពួកគេក៏បានដឹកនាង ទៅកន្លែងស្ងាត់ដាច់ តែឯងមួយ ហើយក៏បានរំលោភនាងលើវាលខ្សាច់តែម្តង។
មន្ត្រីប៉ូលីស ក្នុងតំបន់នោះ បានធ្វើការស៊ើបអង្កេត ភ្លាមៗទៅក្នុងរឿងរ៉ាវនេះ ហើយនឹងសំអាត នៅកន្លែងកើតហេតុ។ អាជ្ញាធរបាននិយាយថា មិនមានព័ត៌មានណាមួយ ដែលបានផ្សាយពី ស្ថានភាពរបស់ ស្ត្រីរូបនោះទេ។ នាងត្រូវបានចាត់ចែង ពីប៉ូលីសដើម្បីជួយ ក្នុងស៊ើបអង្កេតជាបន្តទៀត។
បញ្ជាក់ផងដែរថា ការចាប់រំលោភ ដោយប្រើហឹង្សាបានក្លាយជា ប្រធានបទយ៉ាងសំខាន់បំផុតនៅក្នុងប្រទេសឥណ្ឌានាពេលសព្វថ្ងៃ ហើយមានរឿងរ៉ាវ យ៉ាងច្រើនពាក់ព័ន្ធ ការចាប់រំលោភបំពាន ផ្លូវភេទនេះ។ ដូចជាកាលពីកន្លងទៅមាន រឿងក្មេងស្រីអាយុ ៤ឆ្នាំ ម្នាក់បានស្លាប់បន្ទាប់ពី នាងត្រូវ បានរំលោភដោយបុរស វ័យ ៣៥ ឆ្នាំម្នាក់នៅក្នុង Ghansaur កាលពីខែមេសា និង ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ទៀត ត្រូវបានរំលោភជាងពីសប្តាហ៍ មុនពេលបែកការណ៍នៅ New Delhi ហើយបុរសទាំងពីរ ត្រូវបានចាប់ខ្លួន។
ក្រៅពីនេះ បុរស៦នាក់ត្រូវប្រឈមមុខ ការចោទប្រកាន់ពីបទរំលោភ និងចោរកម្ម បន្ទាប់ពីការរំលោភ អ្នកទេសចរជាតិស្វីសម្នាក់ កាលពីខែមីនា។ ស្ត្រីវ័យ ២៣ឆ្នាំម្នាក់ទៀត ត្រូវបានរំលោភនៅលើរ ថយន្តក្រុងមួយ ក្នុងទីក្រុង New Delhi កាលពីខែធ្នូ និងករណីសិស្សស្រីម្នាក់ដែលត្រូវបានក្រុមដៃដល់ចាប់រំលោភនៅ New Delhi ដដែលកាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១២ កន្លងទៅនេះ៕
https://i1272.photobucket.com/albums/y389/domneng/4%20Kill/rw-wd-India-20130604214009233656-620x349_zpsbcebf455.jpg
មតិយោបល់