ព័ត៌មានជាតិ

ប្រទះឃើញបុរសមានជំងឺសសៃប្រសាទម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ប៉ៃលិនៈ កាលពីវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនរងគ្រោះឈ្មោះ ខាន់ សុខុន ភេទប្រុស អាយុ៦៤ឆ្នាំ មានជំងឺសរសៃប្រសាទ បានអណ្ដែតទឹកនៅចំណុចជិតគល់ស្ពានតារស់ ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សូមបញ្ជាក់ថា ជនរងគ្រោះបានបាត់ខ្លួនកាលពីវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយទឹកស្អាត ក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ភ្លាមៗប្រជាពលរដ្ឋ បានសហការជាមួយប្រជាការពារភូមិចុះស្រង់សពជនរងគ្រោះមកដាក់លើគោក ពេលកម្លាំងជំនាញមកដល់បានធ្វើការកោសល្យវិច័យ ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន និងប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/D4xE92HkeAc

មតិយោបល់