Related Posts

ជនសង្ស័យម្នាក់ទើបចេញពីពន្ធនាគារមិនរាងចាល បែកគំនិតឆក់ទូរស័ព្ទត្រូវសមត្ថកិច្ចឃាត់ខ្លួន…
ភ្នំពេញ:កាលពីវេលាម៉ោងប្រមាណ ម៉ោង០០:៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) មួយកើតឡើង នៅចំណុចផ្លូវព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ហើយបម្រុងជិះគេចខ្លួន តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរបានឃើញ ក៏ធ្វើការប្រដេញរហូតធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់…
មតិយោបល់
២៨នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់រញ្ជួយដីនៅចិន
យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ ២៨នាក់ដែរនៅក្នុងហេតុការណ៍រញ្ជួយដីដែលមានទំហំ ៦,៦រិចទ័រ ដែលបានវាយលុកខេត្តស៊ីឈាន់ភាគនរតីនៃប្រទេសចិនកាលពីថ្ងៃព្រឹកមិញនេះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ 00:02 ម៉ោងសកលត្រូវនឹងម៉ោង ៧ព្រឹកនៅកម្ពុជាគឺនៅត្រង់ក្បែរទីក្រុងYaanដែលធ្លាប់មានប្រវត្តរងគ្រោះថ្នាក់រញ្ជួយដីកាលពីឆ្នាំ២០០៨ដែលបានសម្លាប់មនុស្សរហូតដល់ទៅ ៧០,០០០នាក់ម្តងរួចមកហើយ។របាយការណ៍បានបញ្ជាក់ថា ការប៉ាន់ស្មាននៃចំនួនអ្នកស្លាប់នឹងរបួសយ៉ាងហោចក៏ជាង១០០នាក់ដែរ។ ប្រជាជននៅក្នុងតំបន់Chengduដែលមានចម្ងាយប្រមាណជាជាង១៤០គីឡូម៉ែតពីទីក្រុងYaanបាននិយាយថាការរញ្ជួយបានធ្វើឲ្យអគារកម្ពស់ ១៣ជាន់រង្គើរហើយបន្តរយៈពេលប្រហែល២០វិនាទីទើបបាត់ទៅវិញដែលក្បឿងជាច្រើននៃអគារបានធ្លាក់ចុះមកក្រោមផង។ អ្នកជំនាញភូមិសាស្ត្ររបស់អាមេរិកបានធ្វើការប្រមាណថាកម្រិតរញ្ជួយដល់ទៅ ៧,០ រិចទ័រ ដែលក្រោយមកខ្លួនក៏មានកែប្រែចុះកម្រិតនេះបន្តិចវិញ៕ មតិយោបល់
មតិយោបល់

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីចែកចាយរូបភាពអាសអាភាសជាសាធារណៈ តាមបណ្ដាញសង្គម (Facebook )
កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីចែកចាយរូបភាពអាសអាភាសជាសាធារណៈ តាមបណ្ដាញសង្គម (Facebook ) នៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទី។ ជនរងគ្រោះ ឈ្មោះ ស.ក.ន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ដែលមាន…
មតិយោបល់