យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ ២៨នាក់ដែរនៅក្នុងហេតុការណ៍រញ្ជួយដីដែលមានទំហំ ៦,៦រិចទ័រ ដែលបានវាយលុកខេត្តស៊ីឈាន់ភាគនរតីនៃប្រទេសចិនកាលពីថ្ងៃព្រឹកមិញនេះ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ 00:02 ម៉ោងសកលត្រូវនឹងម៉ោង ៧ព្រឹកនៅកម្ពុជាគឺនៅត្រង់ក្បែរទីក្រុងYaanដែលធ្លាប់មានប្រវត្តរងគ្រោះថ្នាក់រញ្ជួយដីកាលពីឆ្នាំ២០០៨ដែលបានសម្លាប់មនុស្សរហូតដល់ទៅ ៧០,០០០នាក់ម្តងរួចមកហើយ។របាយការណ៍បានបញ្ជាក់ថា ការប៉ាន់ស្មាននៃចំនួនអ្នកស្លាប់នឹងរបួសយ៉ាងហោចក៏ជាង១០០នាក់ដែរ។
ប្រជាជននៅក្នុងតំបន់Chengduដែលមានចម្ងាយប្រមាណជាជាង១៤០គីឡូម៉ែតពីទីក្រុងYaanបាននិយាយថាការរញ្ជួយបានធ្វើឲ្យអគារកម្ពស់ ១៣ជាន់រង្គើរហើយបន្តរយៈពេលប្រហែល២០វិនាទីទើបបាត់ទៅវិញដែលក្បឿងជាច្រើននៃអគារបានធ្លាក់ចុះមកក្រោមផង។
អ្នកជំនាញភូមិសាស្ត្ររបស់អាមេរិកបានធ្វើការប្រមាណថាកម្រិតរញ្ជួយដល់ទៅ ៧,០ រិចទ័រ ដែលក្រោយមកខ្លួនក៏មានកែប្រែចុះកម្រិតនេះបន្តិចវិញ៕
មតិយោបល់