ភ្នាក់ងារកីឡាករ Jackson Martinez បានបញ្ជាក់ថាគាត់នឹងបើកការពិភាក្សាជាមួយនឹងក្លិបមាន់ខ្នាយមាស និងទទួចថា ខណៈនៅ Porto ក៏សប្បាយរីករាយណាស់ដែរ។
Jackson Martinez មានទំនាក់ទំនងយ៉ាងស្អិតរមួតនៅរដូវកាលនេះ ដើម្បីចាកចេញពី Porto ហើយព័ត៌មាននៅពេលថ្មីៗនេះដែរ ខាងក្លិបមាន់ខ្នាយមាសក៏បានបញ្ជាក់ពីទំហំទឹកប្រាក់ដែលផ្ទេរចេញ ចំនួន ២០ លានផោន ជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះ។
កីឡាករសញ្ជាតិកូឡ៊ុំបីវ័យ ២៦ រូបនេះតែងតែនិយាយថា គាត់ចង់ស្នាក់នៅ FC Porto និងមិនចង់ចាក់ចេញនោះទេ នេះបើតាមសម្តីរបស់ Luis Manso ប្រាប់ដល់វិទ្យុ Renaiscenca ។លើសពីនេះគាត់តែងតែរីករាយ និងគ្រួសាររបស់គាត់ ដោយមិនចង់ឃើញ ក្លិបលក់គាត់ចេញនោះទេ។លោក Luis Manso ក៏បានបន្ទោសដល់សារព័ត៌មានអង់គ្លេសដែលបានចុះពីព័ត៌មានខាងលើនេះ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/Jackson-Martinez2_zpsc39a1b4e.jpg
មតិយោបល់