ព័ត៌មានជាតិ

រថយន្ត TOYOTA រេចង្កូតធ្លាក់ផ្លូវបុកមនុស្ស អង្គុយនៅក្នុងតូបមុខផ្ទះបណ្តាលឲ្យស្លាប់ម្នាក់

សៀមរាប: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណុចផ្លូវក្រាលក្រួសក្រហម ភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប វាងរថយន្តម៉ាក TOYOTA PICK UP ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-0409 ឆ្នាំផលិត 1990 បើកបរដោយឈ្មោះ ណាំង សេត ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិរើល ឃុំរើល ស្រុកពួក ខេត្តសៀមរាប បើកបរក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង បានរេចង្កូតធ្លាក់ផ្លូវទៅបុកមនុស្ស ដែលកំពុងអង្គុយនៅក្នុងតូបមុខផ្ទះ បណ្តាលឲ្យស្លាប់ម្នាក់ នៅនឹងកន្លែងកើតហេតុ ។

ជនរងគ្រោះឈ្មោះ អ៊ុល ហាន ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងធ្វើការឃាត់ខ្លួនអ្នកបើកកបររថយន្តបង្ក ហើយប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាង សមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

មតិយោបល់