ព្រះវិហារៈ មានករណីបាញ់ប្រហារមួយបានកើតឡើង ដោយមានជនសង្ស័យម្នាក់ជាអនុសេនីយ៍ត្រី អង្គភាពវរៈស៊ើបការF៣ បានធ្វើសកម្មភាពយកកាំភ្លើង AK47 បាញ់៣គ្រាប់ ទៅលើរថយន្តរត់តាក់ស៊ីមួយគ្រឿង បណ្តាលឲ្យខ្ទេចរថយន្ត និងរបួសធ្ងន់ម្នាក់ចំគល់ក ក្រោយពីកាក់រថយន្តដឹកក្ដារមិនឈប់ ហើយក្រោយពីបាញ់ប្រហាររួចហើយនោះ ជនសង្ស័យបានរត់គេចខ្លួនបាត់។
ករណីនេះកើតឡើងនៅល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនសង្ស័យឈ្មោះ ផុម គីម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរទាហានឋានន្ដរស័ក្ដិ អនុសេនីយ៍ត្រី អង្គភាពវរៈស៊ើបការF៣ ។ ចំណែកជនរងគ្រោះឈ្មោះ ឈឿន ចិត្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់តាក់ស៊ី របួសធ្ងន់ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យ ។ ចំណែកជនសង្ស័យបានគេចខ្លួនបាត់។
មតិយោបល់