បែបផែនលើគ្រែ ខាងក្រោមនេះ ចាត់ទុកថា ជាទង្វើខុសឆ្គងមួយរបស់បុរស ពីព្រោះថា វាមិនគ្រាន់តែធ្វើឱ្យស្ត្រីជាដៃគូ មិនមានចំណាប់អារម្មណ៍ ចំពោះសិច (sex) ឬភេទសម្ព័ន្ធ ដែលកំពុងតែកើតឡើងនោះទេ។ ប៉ុន្តែវាថែមទាំងអាចធ្វើឱ្យ នាងមានអារម្មណ៍ថា បុរសដែលមានក្បាច់គុនលើគ្រែ អន់ៗបែបនេះ ជាពួកដែលខ្វះបទពិសោធន៍ និងបំពេញតាមតែអារម្មណ៍ ស្រណុកសុខស្រួលរបស់ខ្លួនឯងប៉ុណ្ណោះ។
១- មករបៀបគ្មានបេះដូងគ្មានខួរក្បាល ៖
ជាទូទៅស្ត្រីគ្រប់រូប តែងតែស្វះស្វែងរកភាព រ៉ូមែនតិក ទោះបីតិចតួចស្តួចស្តើងក្តី ក៏ស្ត្រីចង់បានប្រព័ន្ធប្រសាទទទួលអារម្មណ៍ផ្លូវភេទទាំងអស់ មិនមែននៅត្រង់អវយវៈរបស់បុរស ដែលមានរូបសណ្ឋានដូចដើមផ្សិតនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ខួរក្បាល និងបេះដូងឯណោះទេ ដែលជាអវយវៈធំបំផុតរបស់បុរស ធ្វើឱ្យកើតមានអារម្មណ៍ស្រើបស្រាល។ ប្រសិនបើបានដឹងដូច្នេះហើយ អស់លោកជាបុរសៗ សាកល្បងគិតទៅមើល៍ថា តើគួរតែធ្វើអ្វីខ្លះ ដើម្បីឱ្យខួរក្បាលស្ត្រីជាគូស្នេហ៍ គិតរឿងលើគ្រែក្នុងផ្លូវវិជ្ជមាន មិនមែនស្ទុះតម្រង់ទៅវាយលុកចំណុចដាស់អារម្មណ៍ដោយទាន់ហន់នោះទេ ព្រោះសិចជារឿងដែលត្រូវប្រើខួរក្បាល រៀបចំផែនការដំណើរការឱ្យបានរលូន ដោយផ្តោតការយកចិត្តទុកដាក់ ចំពោះព័ត៌មាននៃអារម្មណ៍ឱ្យគ្នាទៅវិញទៅមក។
២- មករបៀបធ្វើឱ្យឈឺខ្លួន ៖
ត្រង់បរិវេណក្រោមចង្កេះចុះទៅ គឺជាទីតាំងម៉ដ្ឋស្តើង និងឆាប់ទទួលអារម្មណ៍រំភើបជាខ្លាំង។ អីចឹងទេ ការប៉ះញល់ត្រង់បរិវេណនេះខ្លាំងៗពេក អាចនឹងធ្វើឱ្យស្ត្រីជាដៃគូមានអារម្មណ៍ ឈឺ ច្រើនជាងមានសេចក្តីសុខស្រួល។ សុភាពបុរសណា ដែលមានម្រាមដៃគ្រើមគគ្រាត ទុកក្រចកវែងៗ ឬមិនថែទាំក្រចកឱ្យបានស្អាតបាតរៀបរយ គួរតែរក្សាម្រាមដៃដែលអាចសាងភាពឈឺចាប់ ច្រើនជាងសេចក្តីសុខបែបនេះ ទុកបន្ធូរភាពតានតឹងផ្ទាល់ខ្លួនវិញល្អជាង ព្រោះថា បរិវេណក្រោមចង្កេះរបស់ស្ត្រី អាចនឹងផ្តល់ភាពអវិជ្ជមាន ចំពោះការលេងខ្លាំងៗ ដោយការប្រើម្រាមដៃរបស់បុរស។
៣- មករបៀបមិនចេះ ៖
ដោយហេតុថា សណ្ឋានរបស់អវយវៈដែលមានមុខងារ សម្រាប់បន្តពូជរបស់បុរស និងស្ត្រីខុសគ្នា ប្រសិនបើអស់លោកបុរសៗ គិតចង់សាងសេចក្តីសុខឱ្យស្ត្រីជាដៃគូ ដោយប្រើម្រាមដៃរបស់ខ្លួន។ ប៉ុន្តែមិនដឹងថា ត្រូវធ្វើយ៉ាងម៉េច ព្រោះមិនធ្លាប់ មិនថ្នឹក នោះមិនចាំបាច់បំពេញឱ្យនាងក៏បានដែរ រក្សាម្រាមដៃទុកធ្វើការងារលើរាងកាយផ្នែកផ្សេងរបស់នាងវិញ ពីព្រោះបើមិនប្រសប់ក្នុងការប្រើម្រាមដៃទេ នោះការផ្តល់សេចក្តីសុខ ឱ្យស្ត្រីជាគូស្នេហ៍ដោយម្រាមដៃ អាចនឹងប្រែក្លាយទៅជាការផ្តល់ក្តីឈឺចាប់ទៅវិញ។
៤- មករបៀបចាំតែគេបំពេញឱ្យ ៖
ស្ត្រីភាគច្រើន បានទទួលការអប់រំប្រៀនប្រដៅ ឱ្យធ្វើខ្លួនជាសុភាពនារី រៀបរយ និងមិនហ៊ានសម្តែងនូវតម្រូវការខាងផ្លូវភេទរបស់ខ្លួនចេញមកទេ ហើយជាភាគីរង់ចាំឱ្យបុរសចាប់ផ្តើមមុន រួមទាំងភាគីរង់ចាំទទួលក្តីស្រឡាញ់លើកទីមួយពីបុរសទៀតផង។ ដូច្នេះ ប្រសិនបើខាងបុរសជាប្រភេទមនុស្សរង់ចាំស្ត្រីជាដៃគូ ឱ្យហាមាត់និយាយមុន ចំណែកឯភាគីខាងស្ត្រី ក៏រង់ចាំឱ្យបុរសគូស្នេហ៍ជាភាគីចាប់ផ្តើម សូមសួរថា តើសេចក្តីសុខកើតមានយ៉ាងដូចម្តេចទៅ?
៥- មករបៀបខ្លួនទទេ ៖
សុភាពនារីមួយចំនួន បានឱ្យដឹងថា គ្មានអ្វីខកបំណងជាងនៅពេលដល់វគ្គដាក់ចូលដកចេញហើយ បែរជាបុរសគូស្នេហ៍ មិនបានត្រៀមឧបករណ៍ការពារដាក់ជាប់ខ្លួន ដូចជា ស្រោមអនាម័យនោះទេ ហើយប្រសិនបើមក ដោយគ្មានរបស់ឈ្នះមកការពារបែបនេះ ស្ត្រីពិបាកក្នុងការធ្វើសេចក្តីសម្រេចចិត្តថា តើគួរយល់ព្រមឱ្យ ឬមិនគួរឱ្យ?
៦- មករបៀបមិនបង្កលក្ខណៈងាយស្រួល ៖
ស្ត្រីបានដឹងច្បាស់ថា បុរសៗគ្រាន់តែជាមនុស្សធម្មតាម្នាក់ ប្រសិនបើមិនអាចធ្វើឱ្យអវយវៈមួយដើមនោះងើបឡើងបានទេ មិនចាំបាច់ហាមាត់សុំទោសទេ។ ស្ត្រីមួយចំនួន បានទទួលការសិក្សាច្រើនល្មមអាចដឹងថា មូលហេតុមិនងើបរឹងនោះ គឺមិនមែនមកពីស្ត្រីជាដៃគូឡើយ អាចមកពីភាគីបុរសរវល់តែបាត់បង់ថាមពល តាមរយៈការប្រើដៃជួយខ្លួនឯង។
៧- មករបៀបឥតសំឡេង ៖
សេចក្តីសុខស្រួល ឬការដល់ចំណុចកំពូលរបស់បុរស អាចស្តែងឱ្យដឹងតាមសំឡេង។ ប៉ុន្តែមានបុរសខ្លះ នៅពេលដែលស្ត្រីជាដៃគូ ព្យាយាមប្រឹងប្រែងបញ្ចេញនូវទេពកោសល្យ ដើម្បីឱ្យខ្លួនមានសេចក្តីសុខស្រួល និងឈានដល់ចំណុចកំពូល ដោយជោគជ័យ ប៉ុន្តែលុះដល់ចំណុចកំពូលហើយ បែរជាស្ងាត់ស្ងៀម មិនបញ្ចេញសំឡេង បង្ហាញឱ្យស្ត្រីគូស្នេហ៍បានដឹង បានត្រេកត្រអាលជាមួយទៅវិញ។ ដូច្នេះ យកល្អភាគីបុរស គប្បីបន្លឺសំឡេងថ្ងួចថ្ងូរ ប្រកបដោយសេចក្តីសុខស្រួល កាលណាខ្លួនបានឈានដល់ចំណុចកំពូល ប៉ុន្តែកុំថ្ងួចថ្ងូរឮពេក ប្រយ័ត្ន!!!។
៨- មករបៀបភ្ជាប់សំណួរ ៖
សំណួរដែលសួរថា អូនជិតដល់ចំណុចកំពូល ឬនៅ? ឬ បងជិតដល់ចំណុចកំពូលហើយ អូនអាចតាមបងទាន់ទេ? ជាសំណួរដែលស្ត្រីមានអារម្មណ៍ធុញបំផុត។ ស្ត្រីជាដៃគូមួយចំនួន បានឱ្យដឹងថា នាងមិនយល់សោះ ហេតុអ្វីបុរសៗចូលចិត្ត សួររឿងដល់ចំណុចកំពូលរបស់ស្ត្រី។ បុរសខ្លួនឯង គួរតែដឹងបានដោយខ្លួនឯង តាមរយៈអាការរបស់ភាគីស្ត្រី ប្រសិនបើជិតដល់ចំណុចកំពូលហើយ ភាគីបុរស គួរតែវាយលុកសន្ធាប់បន្តិច ឬបើនៅវែងឆ្ងាយទៀត គឺត្រូវបង្កើនក្បាច់គុនដុតកម្តៅអារម្មណ៍ស្ត្រីជាគូស្នេហ៍ ឱ្យពុះកញ្ជ្រោលរោលរាលនោះ ទើបអាចធ្វើឱ្យស្ត្រីគូស្នេហ៍ឈានដល់ចំណុចកំពូល បានព្រមៗគ្នាជាមួយខ្លួន៕
មតិយោបល់