មូស្គូ៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រកាសទាំងទឹកមុខស្រស់ស្រាយជាសាធារណៈនៅក្នុងកិច្ចសម្ភាសមួយជាមួយនិងទូរទស្សន៍ក្នុងស្រុកថាអាពាហ៍ពិពាហ៍របស់លោកគឺត្រូវបញ្ចប់ហើយនៅពេលដែលភរិយារបស់លោកអ្នកស្រី Lyudmila Putina ក៏មានវត្តមាននៅទីនោះដែរ។
អ្នកស្រី Putina កើតនៅឆ្នាំ 1958 នៅតំបន់ Kalinigrad បានរៀការជាមួយនឹងលោកប្រធានាធិបតីនៅឆ្នាំ 1983 និងទទួលបានចំណងដៃកូនស្រីដល់ទៅពីរនាក់ប៉ុន្តែស្ត្រីទីមួយរបស់រុស្សីរូបនេះមិនសូវជាចេញមុខជាសាធារណៈឡើយជាមួយនឹងលោក Putin ។
លោក Putin បាននិយាយថាពួកយើងមានជីវិតរៀងៗខ្លួនព្រោះថាការងាររបស់ខ្ញុំគឺភាគច្រើនចេញមុខនៅសាធារណៈនៅពេលដែលអ្នកស្រី Putina បាននិយាយថាខ្លួនមិនចូលចិត្តចេញមុខក្នុងទីសាធារណៈទេហើយអ្នកស្រីតែងតែមានបញ្ហាជាមួយនឹងការជិះយន្តហោះផងដែរ។គឺពិតជាត្រឹមត្រូវណាស់ដែលវាជាការពិតព្រោះថាចាប់តាំងពីលោក Putin ឡើងកាន់អំណាចមកមានតែម្តងគត់ដែលអ្នកទាំងពីរចូលរួមក្នុងការសម្តែងមួយនៅពេលពិធីឡើងសច្ចាប្រណិធានរបស់លោក Putin នាឆ្នាំ 2012 ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/124824021_21n_zpsbed0cfca.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/124824021_31n_zps9cb27b55.jpg
មតិយោបល់