ព័ត៌មានជាតិ

កម្មកររោងចក្រកាត់ដេរ លីដា ជាង២០នាក់ដួលសន្លប់

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានដឹងថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ មានករណីកម្មករដួលសន្លប់ជាង២០នាក់ ដោយមិនដឹងមូលហេតុ។

តាមសេចក្តីរាយការណ៍បានបានបន្តថា កម្មករដែលដួលសន្លប់ទាំងនោះ គឺធ្វើការក្នុងរោងចក្រកាត់ដេរ លីដា ដែលទីតាំងស្ថិតនៅក្រុម៤ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នកម្មករដែលដួលសន្លប់ទាំងនោះ ត្រូវរថយន្តដឹកទៅសង្គ្រោះនៅតាមមន្ទីរពេទ្យអស់ហើយ៕

មតិយោបល់