ព័ត៌មានជាតិ

ការពិភាក្សា​រវាង​កូរ៉េ​ទាំង​ពីរ​នឹង​ធ្វើឲ្យ​ភាព​តានតឺង​មានភាព​ប្រសើរឡើង​

ប៉េកាំង​៖ នៅ​ថ្ងៃ​អាទិត្យ​នេះ​កូរ៉េ​ខាងជើង​បាន​រៀបចំ​រួច​ជា​ស្រេច​នូវ​ជំនួប​ការងារ​មួយ​ជាមួយនឹង​កូរ៉េខាងត្បូង​នៅ​តំបន់ Kaesong ហើយ​ប្រទេស​កូរ៉េ​ខាងជើង​ក៏​នឹង​បើក​ឲ្យមាន​ដំណើរការឡើង​វិញនូ​វ​ទំនាក់ទំនង​ជាមួយ​នឹង​អង្គការ​កាកបាទក្រហម​ផង​ដែរ​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​ក្រសួង​បង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​របស់​កូរ៉េខាងត្បូង​បាន​និយាយថា​ការជួបគ្នា​លើក​នេះ​ជា​ការជួប​គ្នា​ដំបូង​មុន​ពេល​ឈានទៅ​ជំនួប​ក្នុង​លក្ខណ្ឌ​ថ្នាក់​រដ្ឋមន្ត្រី​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​ដែល​អាច​នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី 12 មិថុនា​ប៉ុន្មាន​ថ្ងៃក្រោយ​ការប្រជុំ​ថ្ងៃ​អាទិត្យ​នេះ​។​អ្នកតំណាង​ឲ្យ​អគ្គលេខា​ធិ​ការ​អង្គការសហប្រជាជាតិ​បាន​ពណ៍​នាពី​ការជួបជុំ​លើក​នេះ​ជា​ការបង្ហាញ​ពី​សញ្ញា​នៃ​ការអភិវឌ្ឍ​និង​ជម្រុញ​ទៅ​មុខ​នៃ​ទំនាក់ទំនង​ជិតស្និទ្ធ​គ្នា​ឡើងវិញ​នៃ​ឧបទ្វីប​កូរ៉េ​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/south-korea-north-korea-e1324282550184_zps6cc44f16.jpg

មតិយោបល់