ព័ត៌មានជាតិ

នគរបាលនាំខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន ១១នាក់ អប់រំណែនាំក្នុងមូលដ្ឋាន នៅខេត្តបាត់ដំបង

បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហ្លួង ចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀរ៥២សន្លឹក) ២លើក។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ១១នាក់
១.ឈ្មោះ ជា ផាវ ភេទប្រុស អាយុ ៨១ឆ្នាំ (ម្ចាស់ផ្ទះ)
២.ឈ្មោះ ភួង យិត ភេទស្រី អាយុ ៨១ឆ្នាំ
៣.ឈ្មោះ ប៉ូយ សុផល ភេទស្រី អាយុ ៣៨ឆ្នាំ
៤.ឈ្មោះ យូ កិប ភេទប្រុស អាយុ ៦៩ឆ្នាំ អ្នកទាំង៤នាក់រស់នៅក្រុមទី៤ ភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
៥.ឈ្មោះ ញ៉ុល ស៊ីណា ភេទស្រី អាយុ ៤៨ឆ្នាំ (ម្ចាស់ផ្ទះ)
៦.ឈ្មោះ វ៉ែន ល័ក្ខ ភេទប្រុស អាយុ ៤៧ឆ្នាំ
៧.ឈ្មោះ ឈឿត មាន ភេទស្រី អាយុ ៥៥ឆ្នាំ
៨.ឈ្មោះ សូត ចន្ធូ ភេទស្រី អាយុ ២៧ឆ្នាំ
៩.ឈ្មោះ ហូ ហ៊ាង ភេទស្រី អាយុ ៣៧ឆ្នាំ
១០.ឈ្មោះ ឈាន មឿន ភេទស្រី អាយុ ៥២ឆ្នាំ
១១.ឈ្មោះ យី ណាង ភេទប្រុស អាយុ ៤១ឆ្នាំ
អ្នកទាំង ៦នាក់នេះ រស់នៅក្រុមទី១០ ភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង)។
ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង១១នាក់ខាងលើ ត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕

មតិយោបល់