ព័ត៌មានជាតិ

ហេតុអ្វី​បុរស​ខ្លះ​ចូលចិត្ត​ចេញចូល​តាម “ ទ្វារក្រោយ ” ?

បុរស​ខ្លះ​​ចូលចិត្ត និងត្រូវចិត្ត​ខ្លាំងណាស់ ចំពោះ​នឹងការ​រួមភេទ​តាម ទ្វារក្រោយ (រន្ធគូទ) តែអ្នក​ខ្លះដែល​មិនធ្លាប់​ភ្លក្ស ជាមួយ​ក្បាច់​នេះ​ អាច​នឹង​គិត​ថា​ មិន​សម​រម្យ ហើយ​ថា ​មិន​ឱ្យ​លេង ជា​មួយ​នឹង​កន្លែង​ធម្មជាតិ​ មិន​បាន​កំណត់​ឱ្យ​ សម្រាប់​បន្ត​ពូជ​ពង្ស​ នេះ​​សោះ​ឡើយ។

តើ​ហេតុផល​អ្វី​ បុរស​ខ្លះ​ជក់​ចិត្ត​ ជាមួយ​ការ​រួមភេទតាម​ ទ្វារក្រោយ? ព្រោះ​ថា​ ក្រពេញ​ទឹក​កាម​ (ចំណុច​ស្រៀវ​ស្រើប​បំផុត​របស់​បុរស) ដែល​នៅ​កម្ពស់​ប្រហែល​ 4 សង់ទីម៉ែត្រពី ទ្វារ​ក្រោយ នៅ​ពេល​ត្រូវ​ប្រើ​ម្រាម​ដៃ​ ប្រដាប់​ភេទ​ ឬ​ប្រដាប់​ភេទ សិប្បនិម្មិត តែង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្រៀវ​ស្រើប​ ខ្លាំងណាស់។

ចំណែក​ស្ត្រី​វិញ មូលហេតុ​ដែល​ចូល​ចិត្ត​ ទ្វារ​ក្រោយ នេះ​ដែរ ព្រោះ​ថា បរិវេណ​នេះ​ពេញ​ទៅ​ដោយ​ចុង​ប្រសាទ​ ដែលផ្តល់​ភាព​ស្រៀវ​ស្រើប​ខ្លាំង។ ដោយ​វា​នឹង​បង្រួម​ខ្លួន​ពេល​ឈាន​ដល់​ចំនុច​កំពូល។ ដូច្នេះ​ ពេល​បាន​ជំរុញ​ត្រង់​បរិវេណ​នេះ ទើប​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្រៀវ​ស្រើប​ ជាង​ធម្មតា។

វិធី​ 5 យ៉ាង​ សម្រាប់​ការ​ប្រឡែង​លេង​ ជាមួយ ទ្វារក្រោយ ឱ្យ​មាន​សុវត្ថិភាព ៖

1- ជជែក​គ្នា​ ពី​បញ្ហា​សិច​ ឱ្យ​បាន​ដឹង​រឿង មុន​ពេល​ចាប់​ផ្តើម​សាកល្បង​ ការ​រួមភេទ​តាម​ផ្លូវ​មួយ​នេះ (បើ​ទោះបីជា​ធ្លាប់​ ជាមួយ​ដៃ​គូ​កាល​ពីមុន​ ក៏​ដោយ)។ ត្រូវ​ចងចាំ​ថា ការ​រួមភេទ​តាម ទ្វារក្រោយ ត្រូវ​អាស្រ័យ​លើ​ការ​ទុកចិត្ត​គ្នា និង​ស្មោះស្ម័គ្រ ទាំងសងខាង។

2- ការ​រួមភេទ​តាម ទ្វារ​ក្រោយ ត្រូវ​ចាប់ផ្តើម​សន្សឹមៗ មិន​អាច​បង្ខំ​ ឬ​សម្រុក​ ភ្លាមៗ​បាន​ទេ​ បើ​ពុំ​ដូច្នោះ​នឹង​ទទួល​រង​ការ​ឈឺ​ចាប់​​ ទាំង​ស្រ្តី​-បុរស​ពុំ​ខាន។

3- ត្រូវ​ប្រើ​ទឹក​រំអិល​ឱ្យ​បាន​ច្រើន គឺមិន​ដូច​គ្នា​​នឹង​ទ្វារ​មុខ​ទេ ព្រោះ​​ទ្វារ​ក្រោយ​នេះ​មិន​មាន​ទឹក​រំអិល​តាម​ធម្មជាតិ​ឡើយ ហើយ​ត្រូវ​បន្ថែម​បន្ត​បន្ទាប់ ក្នុង​ពេល​ប្រតិបត្តិការ បើ​ពុំ​នោះ​ទេ អាច​ធ្វើ​ឱ្យ​ទទួល​រង​ការ​ឈឺចាប់​ គ្រប់​ពេល។

4- ត្រូវ​ប្រើ​ស្រោមអនាម័យ​ ជាប់​ជា​ប្រចាំ​ដោយ​សារ​បរិវេណ​ត្រង់​ រន្ធគូទ មាន​សន្ទះ​ជាលិកា​ស្តើង​ងាយ​ដាច់​រហែក នាំ​ឱ្យ​ងាយ​ឆ្លង​រោគ​ខាង​ផ្លូវភេទ​ ច្រើន​បែប​ណាស់។ ក្រៅ​ពីនេះ ត្រូវ​ចៀស​វាង ការប្រើ​ស្រោមអនាម័យ ដែល​មាន​សារជាតិ Spermicide nonoxynol-9 ឬ N-9 ដែល​គេ​ជឿ​ថា ងាយ​ប្រឈម​មុខ​នឹង​ការ​ឆ្លង មេរោគអេដស៍ ទាំង​ការ​រួមភេទ​តាម ទ្វារក្រោយ និងទ្វារមុខ។

5- មិន​ចំពោះ​ថា ការ​ប្រើ​ប្រដាប់​ភេទ​សិប្បនិម្មិត ម្រាមដៃ ដែលបញ្ចូលតាម ទ្វារក្រោយ ចាំបាច់​ត្រូវ​ធ្វើការ​លាងសម្អាត មុន​ទៅ​ប្រើ​ទ្វារ​មុខ​វិញ​ ព្រោះថា ងាយ​ឆ្លង​មេរោគ​ដល់​ទ្វារមុខ ដែល​​ជា​ប្រការ​មួយ​គ្រោះថ្នាក់​ណាស់​ដែរ។

គួរ​ចង​ចាំ​ថា កាល​បើ​បុរស​ម្នាក់ ចូលចិត្ត​រួម​ភេទ​ តាមទ្វារក្រោយ នោះ​មិន​មាន​ន័យថា ជា​មនុស្ស​ចូលចិត្ត​វិធី​រួមភេទ​ដូចគ្នាទេ ព្រោះថា គេអាច​មាន​សេចក្តី​សុច​ជាមួយ​ល្បែង​មួយ​នេះ ដោយសារ​វាជា​ចុង​ប្រសាទ​ ជំរុញ​ឱ្យ​គេ​មាន​អារម្មណ៍​ខ្លាំង​ជាង​អ្នក​ដទៃ​ តែ​ប៉ុណ្ណោះ៕

ប្រភព៖ Civilai.com

 

មតិយោបល់