ព័ត៌មានជាតិ

Samsung ចាញ់ក្ដី Apple នៅ​ជប៉ុន​

​ជម្លោះ​ដ៏​រ៉ាំ​រៃ​រវាង​ក្រុមហ៊ុន Apple និង Samsung បាន​ផ្ទុះឡើង​នៅ​លើ​បណ្ដា​ប្រទេស​ជាច្រើន ហើយ​មកដល់ពេលនេះ ក៏​នៅ​មិន​ទាន់​បញ្ចប់​ទៀត ដោយ​មាន​ប្រទេស​ខ្លះ Apple ឈ្នះ ប្រទេស​ខ្លះ​ទៀត Samsung ជា​អ្នកឈ្នះ​វិញ​។​

​ដោយឡែក​នៅ​ថ្ងៃនេះ តុលាការ​ទីក្រុង​តូ​ក្យូ​បាន​បង្ហាញ​ឲ្យ​ដឹងថា ក្រុមហ៊ុន Apple ប្រហែល​ជា​ឈ្នះក្ដី Samsung នៅក្នុង​ប្រទេស​ជប៉ុន​។​
​យោងតាម​សេចក្ដីប្រកាស​របស់​តុលាការ​ទីក្រុង​តូ​ក្យូ​ដែល​ចេញផ្សាយ​កាល​ពី​ថ្មីៗ​នេះ បានឲ្យដឹង​ថា​ក្រុមហ៊ុន Apple មិន​បាន​រំលោភ​លើ​ប៉ាតង់​ដូច​ពាក្យ​ចោទប្រកាន់​របស់​ក្រុមហ៊ុន Samsung នោះទេ ហើយ​ក៏​ត្រូវ​បង់ប្រាក់​ផាកពិន័យ​ដល់ Samsung ដែរ​។​

​ឧបករណ៍​ដែល Samsung ចោទប្រកាន់ថា​បាន​រំលោភ​លើ​ប៉ាតង់​របស់ខ្លួន​នោះ​រួមមាន iPad 2, iPhone 4 និង iPhone 4S​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា បណ្ដឹង​ធំ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ នឹងត្រូវ​បញ្ចប់​នៅ​ចុងខែ​នេះ ព្រោះថា​តុលាកា​រអា​មេរិ​បាន​កំណត់​ថ្ងៃ​បើកសវនការ​រួចរា​ល់​ហើយ រង​ពេលវេលា​មកដល់​៕​
samsung

មតិយោបល់