ព័ត៌មានជាតិ

កីឡាករ Cris Ronaldo លេង​មួយ​រដូវ​កាល ២០ លាន​អឺរ៉ូ ក្លាយ​ជា​កីឡាករ​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​

Los Blancos បានបញ្ចប់​នឹង​យល់ព្រម ចុះចាញ់​លើ​ឬ​ក​ពារ​ដ៏​អាក្រក់​របស់ Cris Ronaldo ។​
​ការផ្ទេរ​ក្លិប​របស់ Cris Ronaldo មក​ដល់​ទីបញ្ចប់ ពោល​គឺ​ទី​នេះ​គ្មាន​ការផ្ទេរ ។​តារា​សញ្ជាតិ​ប៉រ​ទុ​ហ្គាល និង​បន្ត​ជាមួយនឹង​ក្លិប Real Madrid រហូតដល់​ឆ្នាំ ២០១៨ ដែល​ជា​កុងត្រា​ថ្មី​តម្លៃ​ខ្លួន​ថ្មី​។​

​ធាតុ​ពិត​នោះ អ្នកជំនាញ​ជាច្រើន​បាន​ជឿជាក់ថា Ronaldo មិនមែន​បំណង​ចាកចេញ​ពី​ក្លិប Real Madrid នោះទេ​។​តែ គាត់​ចង់​ធ្វើឲ្យ Los Blancos ភ័យ​ខ្លាច​បាត់បង់​គាត់​តែ​ប៉ុណ្ណោះ​។​
​យោង​តាម​សារព័ត៌មាន AS ដែល​បាន​ចុះផ្សាយ បានឲ្យដឹងថា ប្រធាន​ជាន់ខ្ពស់​នៃ​ក្លិប​លោក Florentino បាន​យល់ព្រម​ជាមួយនឹង​តម្លៃ​ខ្លួន​ដ៏​ខ្ពស់ និង​គួរ​ឲ្យ​ភ័យខ្លាច រហូតដល់​ទៅ ២០ លាន អឺរ៉ូ ក្នុង​មួយ​រដូវ​កាល ដែល​ជា​តម្រូវការ​របស់ CR7 ។​ចំពោះ​តម្លៃ​ខ្លួន​ដ៏​កប​ពពក​នេះ បាន​ធ្វើឲ្យ Ronaldo ក្លាយខ្លួនជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​។​

​ជាមួយ​នឹង​កិច្ចសន្យា​ប្រាក់​ឈ្នួល​មាន​ចំនួន ២០ លាន​អឺរ៉ូ លេង​ជាមួយ​នឹង​ក្លិប​រហូតដល់​ឆ្នាំ ២០១៨ white vultures នឹង​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ១៦៦ លាន​អឺរ៉ូ ដោយ​ធ្វើឲ្យ Real Madrid មាន​ហានិភ័យ​តិច​តូច​ផង​ដែរ​។​
​កិច្ចសន្យា​របស់ Ronaldo រហូតមកដល់​ឆ្នាំ ២០១៥ ជាមួយនឹង​ថ្លៃ​ពន្ធ ២៤ ភាគរយ ដោយ​ខាង​ក្លិប និង​កីឡាករ​បាន​ធ​ញ​វើការ​យល់ព្រម​រហូតដល់​បញ្ចប់​(​ដើម្បី​គាំទ្រ​ពន្ធ​) ផងដែរ​។​បន្ទាប់​ពី​ផុតកំណត់​នៃ​កុងត្រា​ចាស់ ពួកគេ​នឹង​ធ្វើ​កុងត្រា​ថ្មី​ជាមួយនឹង​ថ្លៃ​ពន្ធ ៥០ ភាគរយ ក្រោម​រូបរាង​ច្បាប់​ថ្មី​។​

​ដូចនេះ​ចំនួន​ទឹកប្រាក់​ដែល​ខាង​ក្លិប​ចំណាយ​ឲ្យ Ronaldo ចំនួន ១៦៦ លាន អឺរ៉ូ នឹង​ជួស​ឲ្យ ២០០ លាន​អឺរ៉ូ​។​
​ប្រាក់​ឈ្នួល​លេង​ក្នុង​មួយ​រដូវ​កាល​របស់​កំពូល​តារាបាល់ទាត់​ខ្លះ នៅថ្ងៃនេះ Ronaldo ២០ លាន​អឺរ៉ូ កីឡាករ Messi ១៨ លាន​អឺរ៉ូ កីឡាករ Ibrahimovic ១៤,៥ លាន​អឺរ៉ូ កីឡាករ Rooney ១៣,៨ លាន​អឺរ៉ូ កីឡាករ Yaya Toure ១៣ លាន​អឺរ៉ូ កីឡាករ Aguero ១៥,៥ លាន​អឺរ៉ូ កីឡាករ Silva ១២ លាន​អឺរ៉ូ និង Torres ១០,៨ លាន​អឺរ៉ូ ៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/ronaldo_zpsb9ed1f69.png

មតិយោបល់