យោងតាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងបង្កើត iPhone ដែលមានតម្លៃថោក និងមានអេក្រង់ធំជាងមុន ជាពិសេសមានច្រើនពណ៌។
នៅថ្ងៃព្រហស្បត្តិ ទី ១៣ ខែមិថុនា ឆ្នាំ ២០១៣ ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន Apple អាចនឹងបង្ហាញ iPhone តម្លៃត្រឹមតែ ៩៩ដុល្លារអាមេរិក ដោយក្នុងនោះមាន អេក្រង់ ៤.៧អ៊ីង និង៥.៧អ៊ីង ព្រមទាំងមានច្រើនពណ៌សម្រាប់ជ្រើសរើស។
ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា មានប្រភពដែលជិតស្និទ្ធនឹង Apple និយាយថា iPhone តម្លៃថោក និងអេក្រង់ធំនោះ អាចនឹងចេញមុនឆ្នាំ ២០១៤ ទៅតាមការកាលៈទេសៈជាក់ស្ដែង។
គួរបញ្ជាក់ផងដែរថា នេះជាព័ត៌មានដែលមិនគួរឲ្យជឿមួយ ព្រោះថា ក្រុមហ៊ុនដែលមានគម្រោងផលិត iPhone អេក្រង់ធំ តម្លៃថោក និងច្រើនពណ៌ ព្រោះថា លោក Steve Jobs ស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ Apple ធ្លាប់បានពន្យល់ថា មូលេហេតុដែលលោក មិនបង្កើត iPhone អេក្រង់ធំនោះគឺមមពីអេក្រង់ធំពិបាកក្នុងការកាន់នឹងដៃ ម្យ៉ាងទៀតទំហំដែលប្រើរាល់ថ្ងៃគឺអាចប្រើតែដៃម្ខាងបាន មិនចាំបាច់ប្រើដៃពីរក្នុងការចុច៕
មតិយោបល់