ព័ត៌មានជាតិ

Nokia អាច​នឹង​បង្ហាញ​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​នៅ​ខែកក្កដា​

​ក្រុមហ៊ុន Nokia នឹង​រៀបចំ​ព្រឹត្តិការណ៍​ធំ​មួយ​នៅក្នុង​ទីក្រុង​ញ៉ូ​យ៉​ក នា​ថ្ងៃទី​១១​ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ហើយ​ប្រហែលជា​នឹង​អាច​បង្ហាញ​នូវ​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​ផងដែរ​។​
​យោងតាម​ប្រភពព័ត៌មាន​ពី​គេហទំព័រ AllThings Digital ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ​នេះ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ទូរស័ព្ទដៃ​ហ្វាំ​ង​ឡង់ Nokia បាន​ផ្ញើ​នូវ​លិខិតអញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ផលិតផល​ថ្មី​នៅក្នុង​ថ្ងៃទី​១១​ខែកក្កដា នៅ​ទីក្រុង​ញ៉ូ​យ៉​ក​។​
​នៅក្នុង​លិខិតអញ្ជើញ​មាន​រូបភាព​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​គិតថា ក្រុមហ៊ុន Nokia នឹង​បង្ហាញ កាមេរ៉ា​ស្មា​ត​ហ្វូ​ន ដែលមាន​សមត្ថភាព​ក្នុងការ​ថតរូប និង​វីដេអូ​ខ្ពស់ ជាមួយនឹង​ការ Zoom បាន​រយៈ​ចម្ងាយ​ឆ្ងាយ​។​
​គួរបញ្ជាក់​ផងដែរ​ថា ជាង​១​ខែ​មកនេះ មាន​ព័ត៌មាន​ចចាមអារ៉ាម​ជាច្រើន​បាន​និយាយថា ក្រុមហ៊ុន Nokia កំពុងតែ​ផលិត​កាមេរ៉ា​ស្មា​ត​ហ្វូ​ន ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Nokia EOS ដែលមាន​កាមេរ៉ា​ទំហំ ៤១​មេ​ហ្គា​ភិ​ច​សែ​ល​៕

nokiazoominvitationfull

មតិយោបល់