ព័ត៌មានជាតិ

Reuters៖ Apple នឹង​បង្ហាញ iPhone 5S រួម​នឹង​មុខងារ​ស្គែ​ន​ម្រាមដៃ​

​កាលពី​ថ្ងៃ​ពុធ កន្លងទៅនេះ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Apple នឹង​បង្ហាញ iPhone អេក្រង់​ធំ តម្លៃថោក និង​ច្រើន​ពណ៌ ដោយឡែក​នៅថ្ងៃនេះ Reuters បាន​ចុះផ្សាយ​ថា Apple នឹង​បង្ហាញ iPhone 5S​។​
​ទីភ្នាក់ងារ​ព័ត៌មាន​ខាងលើ​បាន​បញ្ជាក់ថា iPhone 5S នឹងមាន​នូវ​មុខងារ​ស្គែ​ន​ម្រាមដៃ ដើម្បី​បង្កើន​នូវ​ប្រព័ន្ធ​សុវត្ថិភាព​លើក​ការប្រើប្រាស់​។ មូលហេតុ​ដែល​ប្រភព​ខាងលើ​ហ៊ាន​អះអាងថា iPhone 5S មានមុខ​ងារ​ស្គែ​ន​ម្រាមដៃ ដោយសារតែ ក្រុមហ៊ុន Apple បាន​ទិញយក​ក្រុមហ៊ុន Authentec ដែលជា​ក្រុមហ៊ុន​បង្កើត​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​សម្រាប់​ទូរស័ព្ទដៃ​។​
​គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ នៅលើ iPhone មានមុខ​ងារ Passcode សម្រាប់​ដាក់​លេខ​សម្ងាត់​ដើម្បី​ការពារ​ទូរស័ព្ទ​៕

tim-cook-white-iphone-5

មតិយោបល់