ព័ត៌មានជាតិ

ហេតុការណ៍​លេច​កប៉ាល់​នៅ​ហ្វីលីពីន​បណ្តាលឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​និង ២២ នាក់​ទៀត​បាត់​ខ្លួន​

​ស្ត្រី​ម្នាក់​ដែល​មាន​អាយុ​ប្រហែលជា 59 ឆ្នាំ​បាន​ស្លាប់​និង 22 នាក់​ទៀត​នៅ​បន្ត​បាត់​ខ្លួន​នៅឡើយ​នៅក្នុង​ហេតុការណ៍​លេច​កប៉ាល់​ដឹក​អ្នកដំណើរ​មួយ​កាលពី​ព្រឹក​មិញ​នៅក្នុង​ភាគ​កណ្តាល​នៃ​ខេត្ត Masbate របស់​ភី​លី​ពី​ន​នេះ​បើ​យោងតាម​របាយការណ៍​ពី​ឆ្មាំ​សមុទ្រ​របស់​ភី​លី​ពី​ន​។​

​ម៉ោង​ប្រហែល​ជា 5 និង 30 នាទី​ព្រឹក​ដែល​កប៉ាល់​ដឹក​ដំណើរ​មួយ​ដែល​ដឹក​ដំណើរ 35 នាក់​និង​អ្នកធ្វើការ​ខាងក្នុង 22 នាក់​ត្រូវ​បា​លេច​ចូល​សមុទ្រ​ភ្លាមៗ​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់​ប៉ុន្តែ​មាន​មនុស្ស​តែ 34 នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ស្រោចស្រង់​។​កប៉ាល់​ដឹក​ដំណើរ​នេះ​គឺ​ស្ថិតនៅ​ក្នុង​ទិសដៅ​ពី Pio Duran ទៅកាន់​ខេត្ត​ភាគ​ខាងជើង​នៃ​ប្រទេស​ភី​លី​ពី​ន Aroroy និង Masbate ។​នៅ​មិនទាន់មាន​ប្រភព​ពត៍​មាន​ច្បាស់​ណា​បាន​ចេញ​ផ្សាយ​ពី​មូលហេតុ​ប្រាកដ​ដែល​ធ្វើឲ្យ​កប៉ាល់​មួយ​គ្រឿង​នេះ​លេច​នោះទេ​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/6689029257_a0edb666bd_z_zps1701ea87.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/alg-ferry-jpg_zpsa4deb279.jpg

មតិយោបល់