ព័ត៌មានសិល្បៈ និងកម្សាន្ត

អា​ណុល នឹង​បន្ដ​សម្ដែង​រឿង Terminator 5

​តារា​សម្ដែង​ជើងចាស់ Arnold Schwarzenegger (​អា​ណុល) នឹង​ចូលខ្លួន​សម្ដែង​នៅក្នុង​រឿង Terminator 5 ដែល​នឹង​ចាប់ផ្ដើម​ថត​នៅ​ខែមករា ឆ្នាំ ២០១៤​។​

​យោងតាម​សម្ដី​របស់​តារា​សម្ដែង​មនុស្ស​នេះ បាន​ឲ្យ​ដឹងថា លោក​បានការ​សប្បាយរីករាយ​ណាស់​នៅពេលដែល អ្នកដឹកនាំ​រឿង បានជ្រើសរើស​រូបលោក ក្នុង​ការថត​រឿង Terminator 5 ដោយ​លោក​ត្រូវ​ដើរតួ​ជា Terminator (​មនុស្ស​យន្ត)។​

​អ្នកនាំពាក្យ​របស់​តារា​សម្ដែង និង​ជា​អតីតមន្ត្រី​រដ្ឋាភិបាល​រូបនេះ បាន​ឲ្យ​ដឹងថា អា​ណុល​បាន​ចុះ​កុងត្រា​ថត​រឿង​ថ្មីៗ​ជាច្រើន បើទោះបីជា​គាត់​មាន​វ័យ ៦៥​ឆ្នាំ​ក៏ដោយ ប៉ុន្តែ​លោក​នៅ​មិនទាន់​ចង់​ចូលនិវត្តន៍​នោះទេ​។​

​គួរបញ្ជាក់​ផងដែរ​ថា ថ្មីៗ​នេះ មាន​ព័ត៌មាន​មួយ​បញ្ជាក់ថា តារា​សម្ដែង​ជើងចាស់​របស់​ចិន លោក ឈិន​ឡុង នឹងចូលរួម​សម្ដែង​នៅក្នុង​ភាពយន្ត​រឿង The Expendable 3 ដែល​នៅ​ក្នុងនោះ​ក៏មាន អា​ណុល​រួម​សម្ដែង​ផងដែរ​៕

ARNOLD-Schwarzenegger

images

មតិយោបល់