ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរណ៍​នា​ថ្ងៃទី ១៦​ខែមិថុនា ស្លាប់ ០២​នាក់ និង​របួសធ្ងន់​ស្រាល ១៦​នាក់​

រាជធានី​ភ្នំពេញ​៖ នា​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៣ កន្លងទៅនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន ០៣​លើក (​យប់​), បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ០២​នាក់ (​ប្រុស​) និង របួសធ្ងន់ ០៦​នាក់​(​ស្រី​) និង របួសស្រាល ០៦​នាក់ (​ស្រី ០៩​នាក់​)​។​
​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៣​លើក បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ០៥​គ្រឿង ក្នុងនោះ​ម៉ូតូ ០១​គ្រឿង​,​រថយន្ត​ធុន​តូច ០២​គ្រឿង​,​រថយន្ត​ធុន​ធ្ងន់ ០១​គ្រឿង​,​និង យាន​ផ្សេងៗ ០១​គ្រឿង ។ ប្រភព​ខាងលើ​ឲ្យ​ដឹង​បន្តទៀតថា​មូលហេតុ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពី​ល្បឿន ០១​លើក​, មិន​ប្រកាន់​ស្តាំ​០១​លើក​,​ស្រវឹង ០១​លើក ក្នុងនោះ​ជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក ម្នាក់ (​យប់​)​។​
​ចំពោះ​រថយន្ត​ដែល​ទទួលរង​ការផាកពិន័យ​នៅ​អង្គភាព នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៣​នេះ មាន​ចំនួន ២៦​គ្រឿង គឺ រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ២៦​គ្រឿង ។​
​រថយន្ត​ទាំងអស់​ខាងលើ​បាន​បង់ប្រាក់​ពិន័យ​រួចរាល់ នៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​/​ខេត្ត ២៦​គ្រឿង​៕

suytree.traffic2-275x3009

ប្រភព៖ អគ្គស្នងការដ្ឋាននគបាលជាតិ

មតិយោបល់