ព័ត៌មានជាតិ

ឡង់គ្រីស័រពាក់ស្លាកលេខភ្នំពេញ2AZ-8977បុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់នៅ…

ព្រះសីហនុ: មានគ្រោះថ្នាក់ចរាចរណ៏កើតឡើងរវាងរថយន្តម៉ាកឡង់គ្រីស័រ និងម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់នេះបើតាម កងរាជអាវុធហត្ថ402ឲ្យដឹងថា បង្កកាលពីព្រលប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ142-143ក្នុងភូមិចម្ការហ្លួង ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

រថយន្តម៉ាកឡង់គ្រីស័រពណ៌សខាងលើពាក់ស្លាកលេខភ្នំពេញ2AZ-8977មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុបើកបរដោយឈ្មោះ សុខ លេង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុរថយន្តបានបើកភ្លើងសញ្ញាបត់ឆ្វេងមិនទាន់ផុតផ្លូវផងស្របពេលម៉ូតូម៉ាកសង់ព៌ណខ្មៅពាក់ស្លាកលេខភ្នំពេញ1DH-4536 មានទិសដៅបញ្ច្រាស់ទិសគ្នាបានបុកពីក្រោយផ្នែកខាងឆ្វេងនៃរថយន្តបណ្តាលឲ្យអ្នកបើកបរម៉ូតូដួលសន្លប់។

ក្រោយកើតហេតុកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ402សហការជាមួយកម្លាំងនគរបាលស្រុកកំពង់សីលាជួយសង្គ្រោះយកទៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលចំណែកវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាបន្តតាមនិតិវិធីច្បាប់៕

 

មតិយោបល់