ព័ត៌មានជាតិ

ប្រទេស Qatar គម្រោង​សាងសង់​សណ្ឋាគារ​បណ្តែត​លើ​ទឹក​សម្រាប់​ទទួល​ភ្ញៀវ​នៅ World Cup 2022

​សម្រាប់​ការ​ទទួលភ្ញៀវ​នៅ​ឆ្នាំ ២០២០ ក្នុង​កម្មវិធី World Cup នៅ Qatar ដែល​ជា​គម្រោង​សាងសង់​សណ្ឋាគារ​បណ្តែត​លើទឹក ។​

​ទោះបីជា​ការប្រកួត​លំដាប់​ពិភពលោក World Cup 2020 នៅ​យូរ​ក្តី ប៉ុន្តែ​ពេល​នេះ ប្រទេស Qatar ដែល​ជាប្រ​ទេ​ស្ថិត​នៅ​មជ្ឈឹម​បូព៌ា បាន​កំពុង​ផ្តោត​លើ​ការរៀបចំ នៃ​កិច្ចប្រជុំ​ក្នុង​ការដាក់​ដំណើរការ​បាល់ទាត់​ពិភពលោក ដែល​ជា​ប្រទេស​ដំបូង​ទទួលបាន​ព្រឹត្តិការណ៍​នេះ ជាមួយនឹង​ពិភពលោក​ដែល​ក្តៅ​បំផុត​នោះ​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា តាម​ការប៉ាន់ប្រមាណ ចំនួន​នៃ​ចំនួន​ទេសចរ ទៅកាន់ Qatar មុន និង​ខណៈ​ប្រកួត World Cup 2022 និង​មាន​ចំនួន​យ៉ាងច្រើន​។ រាជរដ្ឋាភិបាល​នៃ​ប្រទេស Qatar បាន​កំពុង​រៀបចំ​គម្រោង​សាងសង​អគារ អណ្តែត​នៅ​លើ​សមុទ្រ​។​គំនិត​នេះ​ត្រូវបាន​ដាក់ចេញ​ដោយ​ក្រុមហ៊ុន Global Management (GAM) ដែល​មាន​មូលដ្ឋាន​នៅ Qatar ។​

​សណ្ឋាគារ​ដែល​មាន​លក្ខណៈ​បណ្តែត​ទឹក​នេះ​ដែរ អាច​ទទួល​ភ្ញៀវ​ទេសច​រណ៍​ចំនួន 25,000 ដោយ​ភ្ជាប់​ដោយ​ប្រព័ន្ធ ទំនើបៗ​នៅក្នុង​សណ្ឋាគារ​នេះ ដូចជា ការបង្ហូរ​កាកសំណល់ ថាមពល​អគ្គិសនី។​

សម្រាប់​សេវាកម្ម​ម្ហូបអាហារ នៅក្នុង​សណ្ឋាគារ នេះ​គឺ​សម្បូរបែប ណាស់​រួមទាំង​ការជួល​ទូក ឬ​ទូ​ចែវ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ជិះ​កម្សាន្ត​បាន​យ៉ាង​ស្រួល​ទៀតផង​។​បើ​យោង​ទៅ​តាម​ការប៉ាន់ប្រមាណ​របស់​ក្រុមហ៊ុន​ខាងលើ​ត្រូវ​ចំណាយពេល ៨ ឆ្នាំ ដើម្បី​សាងសង​ចំពោះ​អគារ​បណ្តែត​លើ​ទឹក​នេះ ដែល​ជា​គំនិត​ក្រុមហ៊ុន​ខាងលើ និង​ជា​គំនិត​របស់​រាជរដ្ឋាភិបាល​ប្រទេស​នេះ ហើយ​សណ្ឋាគារ​នេះ​ក្លាយ​ជា​ស្ថាបត្យកម្ម​អច្ឆរិយ​ភាព តាម​បែប​ស្តង់ដា​ថ្មី​មួយ សម្រាប់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​មក​កាន់​ទី​នេះ​៕​
https://i1272.photobucket.com/albums/y389/domneng/af/WorldCup20201_zps5ac2b872.jpg
https://i1272.photobucket.com/albums/y389/domneng/af/WorldCup20202_zps4c9986f5.jpg
https://i1272.photobucket.com/albums/y389/domneng/af/WorldCup20203_zpsfead8a25.jpg
https://i1272.photobucket.com/albums/y389/domneng/af/WorldCup20204_zps86d3e63f.jpg
https://i1272.photobucket.com/albums/y389/domneng/af/WorldCup20205_zpsf37feddd.jpg
https://i1272.photobucket.com/albums/y389/domneng/af/WorldCup20206_zps08dfa5c9.jpg

មតិយោបល់