កំពង់ឆ្នាំងៈ យោងតាមផេកកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នៅវេលាម៉ោង ១៨:០០ នាទី ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ២២ នាក់ មធ្យោបាយរថយន្ត ០៥ គ្រឿង ដឹកនាំដោយឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះធ្វើការបង្ក្រាបករណីជាក់ស្តែងនូវការរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលឆ្លងកាត់ពីខេត្តប៉ៃលិន បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ដើម្បីចូលទៅរាជធានីភ្នំពេញ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់៖
១-ឈ្មោះ ឆឹង ច័ន្ទដារ៉ា (ហៅចែមុំ) ភេទស្រី អាយុ ៥៣ឆ្នាំ ទីលំនៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
២-ឈ្មោះ សាយ នី ភេទស្រី អាយុ ៦៨ឆ្នាំ ទីលំនៅផ្ទះលេខ ៥៥០ ផ្លូវ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ
៣-ឈ្មោះ សុន សារ៉ាយ ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៤-ឈ្មោះ ឆឹង ម៉ារ៉ូត ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
**វត្ថុតាងដកហូតរួមមាន៖
-ម្សៅក្រាមព៌ណសថ្លា (ម៉ាទឹកកក) ចំនួន ១០ កញ្ចប់ ទម្ងន់ ៥០.៥៩ ក្រាម (គិតរួមទាំងសំបកវិចខ្ចប់)។
-ដុំក្រាមព៌ណសថ្លាចំនួន ០១ ថង់ ទម្ងន់ ៣១២.៧៨ ក្រាម (គិតរួមទាំងសំបកវិចខ្ចប់) ។
-កញ្ឆាក្រៀម (មូលជាបារី) ចំនួន ៣០ ដើម ។
-រថយន្តម៉ាក STAREX ព៌ណស ០១ គ្រឿង ស្លាកលេខភ្នំពេញ 2M- 2845 ។
-ទូរស័ព្ទដៃចំនួន ០៤ គ្រឿង ។
-កាបូបដៃចំនួន ០១ រួមជាមួយនិងប្រាក់ចំនួន ២២៤.០០០ រៀល ។
-សៀវភៅធនាគារ ABA ០១ ក្បាល និងកាត ATM ០១ សន្លឹក ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ព័ត៌មានជាតិ
មតិយោបល់