Instagram ជាបណ្ដាញសង្គមរូបភាព ដែលត្រូវបានបណ្ដាញសង្គម Facebook ទិញយកកាលពីឆ្នាំ ២០១២ ក្នុងតម្លៃជាង ១ពាន់លានដុល្លារអាមេរិក ដោយមកដល់ពេលនេះ មានអ្នកប្រើប្រាស់ជាច្រើនលាននាក់។
យោងតាមគេហទំព័រ TechCrunch បានចុះផ្សាយកាលពីថ្មីៗនេះថា បណ្ដាញសង្គម Facebook នឹងបន្ថែមលក្ខណៈពិសេសថ្មីដល់ Instagram ដោយអាចស្គាល់នូវឯកសារវីដេអូ។
ប្រភពខាងលើបានបញ្ជាក់ថា នៅថ្ងៃទី២០ខែមិថុនា ឆ្នាំ ២០១៣ ខាងមុខនេះ បណ្ដាញសង្គម Facebook នឹងរៀបចំព្រឹត្តិការណ៍មួយ ហើយបើតាមការរំពឹងទុក ប្រហែលជានឹងបង្ហាញលក្ខណៈពិសេសមួយនេះ។
TechCrunch បានឲ្យដឹងទៀតថា វីដេអូដែលអាចបង្ហោះនៅលើ Instagram បាននោះគឺមានរយៈពេលត្រឹមតែ ៥ទៅ១០វិនាទីប៉ុណ្ណោះ៕
ព័ត៌មានជាតិ
មតិយោបល់