ព័ត៌មានជាតិ

អោបរឹត​តុក្កតា​សិច រត់​ពេញទី​បរិវេណ​សកលវិទ្យា​ល័យ​

​សន្តិសុខ​នៅក្នុង​សាកលវិទ្យាល័យ​ចិន មាន​រឿង​លំបាក​ក្នុង​ការ​តាម​ចាប់​បុរស​ពីរ​នាក់​ក្នុង​ទីធ្លា​សាលា​នេះ​បើ​យោងតាម​សារព័ត៌មាន​បរទេស​នា​នា​បានបង្ហាញ​នោះ​។​
​ហេតុការណ៍​តាម​ចាប់​បុរស​ពីរ​នាក់​នេះ​កើតឡើង ក្នុង​បរិវេណ​សកល​វិទ្យាល័យ Peking University ស្ថិត​នៅក្នុង​ទីក្រុង BeiJing ។​បុរស​ចិន​ពីរ​នាក់ ស្ថិតនៅ​ក្នុង​លក្ខណ​អាក្រាត​នេះ ដោយ​ពួកគេ​បង្ហាញ​ការ​រួមភេទ​ជាមួយនឹង​តុក្កតា​សម្រាប់​រួមភេទ និង​ក្នុង​ដៃ​របស់​ពួកគេ​កាន់​ហ្គិតា ដោយ​រត់​ជុំវិញ​បរិវេណ​សកល​វិទ្យាល័យ​។​ការធ្វើ​បែប​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ការការពារ​ដល់​ការ​ថតចម្លង និង​កូពីត​ន្ត្រី​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​នោះ​។​ចំណែក​នៅ​លើ​ទ្រូង​របស់​ពួក​គេ​សរសេរ​អក្សរ​យ៉ាង​ស្អាត​ដោយ​ទឹក​ថ្នាំ​ពណ៌​ខ្មៅ​។​

​បុរស​ម្នាក់​ក្នុងចំណោម ២ នាក់​គ្នា​គេ​នេះ​បាន​និយាយថា “​ពួគ​គេ​ធ្វើបែបនេះ​ក្នុង​គោលបំណង​ដើម្បីឲ្យ​សាធារណៈ​យល់ដឹង ពី​ច្បាប់​ថតចម្លង និង ការ​អោបរឹត​តុក្កតា​រួមភេទ​នេះ ដែលជា​ដំណើរការ​ប៉ះពាល់ យ៉ាងខ្លាំង​ដែល​កំពុង​ដំណើរការ​រាល់ថ្ងៃនេះ​”​។​

​ប្រភព​ព័ត៌មាន​របស់ Shanghaiist បានឲ្យដឹងថា បន្ទាប់​ពី ការរំខាន​នៅ​សាលា បុរស​ទាំង​ពីរ​នាក់​នេះ បាន​ទៅ​រំខាន​នៅ Weiming Lake ម្តង ដែល​ស្ថិតនៅ​កៀក​ខាងស្តាំ​នៃ​សកល​វិទ្យាល័យ​មួយ​នេះ និង​ប្រើប្រាស់ តុក្កតា​សិច ដើម្បី​ធ្វើ​ជា​ពោង​សម្រាប់​ហែល​ទឹក ។​ឃើញ​ស្ថានភាព​បែប​នេះ ខាង​ក្រុម​សន្តិសុខ​ក៏​បាន​បំបែក​ហ្វូង​មនុស្ស​ឲ្យ​ខ្ចាត់ខ្ចាយ និង​យក​បុរស​អាក្រាតកាយ​ពីរ​នាក់​នេះ ចេញពី​តំបន់​បឹង Weiming Lake ។​

Jie ដែល​ស្ថិតនៅ​ក្នុង​ចំណោម​បុរស​អាក្រាត នោះ​បានឲ្យដឹងថា មូលហេតុ​ដែល​គេ​យក​តុក្កតា​សិច​សម្រាប់​ការបង្ហាញ​នេះ ដោយសារតែ កាលពី​នៅ​សាលា ពួកគេ​ធ្លាប់​ទទួលបាន​បទពិសោធ​ន៍ ស្នេហា​ផ្អែម​ល្អែម តែ​ទោះជា​យ៉ាងណា បន្ទាប់​ពី​ការបំពេញ​ការសិក្សា​នេះ ពួកគេ​បាន​ចែក​ផ្លូវ​គ្នា ហេតុ​ដូចនេះ​មាន​តែ​វិធី​ម្យ៉ាង​នោះទេ គឺ​យក​តុក្កតា​សិច​នេះ រួមភេទ និង​គិត​ស្រ​ម៉ៃ​ថា​បាន​រួមភេទ​ជាមួយនឹង​មិត្តស្រី​ចាស់​តែប៉ុណ្ណោះ ៕​
https://i1272.photobucket.com/albums/y389/domneng/af/man1_zps8b3d808a.jpg

មតិយោបល់