ព័ត៌មានជាតិ

ដើរឆ្លងផ្លូវមិនប្រយ័ត្នម៉ូតូបុកស្លាប់

ពោធិសាត់: បុរសវ័យចំណាស់ម្នាក់ ដើរឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងបើកក្នុងល្បឿនលឿងបុកពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេចកាលពីវេលាម៉ោង៧និង៥១នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះឈ្មោះ លែ អ៊ុយ ស្ថិតក្នុងភូមិអូបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ចន្លោះគីឡូម៉ែត្រលេខ13-14 លើផ្លូវលេខ155 ។

ប្រភពពីសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៥ មិនចាំស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើងបើកបរដោយឈ្មោះ គាត់ ទេព ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូបាក់កា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ បើកមកដល់ចំណុចកើតហេតុបានបុកបុរសម្នាក់ឈ្មោះ ទឹម តាន់ អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ កំពុងដើរឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើហេតុ ចំណែចជនបង្កក្រោយកើតហេតុរត់គេចខ្លួនបាត់។

ភ្លាមៗនោះសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ហើយបានប្រគល់សាកសពជូនក្រុមគ្រួសយកទៅធ្វើបុណ្យតាមប្រពៃណី និងបន្តស្រាវជ្រាវរកជនបង្កមកដោះស្រាយតាមនីតិវធីច្បាប់៕

មតិយោបល់