ព័ត៌មានជាតិ

និន្នាការ​​ម៉ូដសក់​ Kpop​​ Hairstyle​​ ឆ្នាំ​​ 2013​​ កាន់​តែ​មាន​ការ​ពេញ​និយម​ សម្រាប់​យុវវ័យ​

បន្ទាប់​ពី​ កូរ៉េ​​ខាង​ត្បូង​ ទទួល​​បាន​​ភាព​​ជោគជ័យ​​នៃ​​វិស័យ​ឧស្សាហកម្ម​​ដូរតន្ត្រី​​ សម្រាប់​ប្រទេស​របស់​ខ្លួន​នៅ​​លើ​ឆាក​អន្តរជាតិ​ ធ្វើ​​ឱ្យ​​ជីវភាព​តន្ត្រីករ​-តន្ត្រីការិនី​របស់​​ប្រទេស​នេះ​ មាន​ភាព​ធូរធារ​ និង​ទទួល​​បាន​​កំណត់​​ត្រា​ខាង​ផ្នែក​ម៉ូដ​សក់​ ( hairstyle )​ កំពុង​ពេញ​និយម​ គួរ​ឱ្យ​កត់​សម្គាល់​។​

នៅ​​ក្នុង​​ឆ្នាំ​ 201​​3​ នេះ​​ និន្នាការ​​ទីផ្សារ​រចនា​ប័ទ្ម​ម៉ូដ​សក់​​កូរ៉េ​​ខាង​ត្បូង​ ត្រូវ​​បាន​​ព្យាករ​ណ៍​ថា​​ អាច​នឹង​​មាន​សក្តានុពល​គាំទ្រ​ទូទាំង​​ពិភពលោក​។ បណ្តា​សិល្បករ​-សិល្បការិនី​របស់​​ប្រទេស​នេះ​ បាន​​ចាប់​​ផ្តើ​ម​​ប្រើ​ប្រាស់​នូវ​រចនា​ប័ទ្ម​ម៉ូដសក់​​ថ្មី​ប្លែក​នៃ​គំនិត​ច្នៃ​ប្រឌិត​មួយ​ ​ដែល​​នឹង​​ក្លាយ​​ទៅ​​ជា​​និន្នាការ​​មួយ​ ​សម្រាប់​បម្រើ​ឱ្យ​ Kpop​ Hairstyle​ 2013​ ដោយ​ចាប់​ផ្តើម​ពី​​ការ​លេង​ពណ៌​​សក់​​ និង​ឈាន​​ទៅ​​ដល់​ការ​កាត់​ម៉ូដ​សក់​​ ដ៏​​ស្រស់​​ស្អាត​។

និន្នាការ​ Kpop​ Hairstyle​ ឆ្នាំ​ 2013​ គឺ​​កំពុង​ត្រូវ​បាន​​អះអាង​​ថា​ ក្នុង​ឆ្នាំ​ 2013​ នេះ​ អាច​មិន​​ដូច​​កាល​ពី​ឆ្នាំ​ 2012​ ឡើយ​ ម្ល៉ោះ​ហើយ​ ដោយ​​មាន​​ការ​​ជួយ​ជ្រោមជ្រែង​ និង​ប៉ះ​​ដៃ​​ អំពី​បណ្តា​សិល្បករ​-សិល្បការិនី​​កូរ៉េ​ខាង​ត្បូង​ ទើប​បង្កើត​ឱ្យ​មាន​ទីផ្សារ​រចនា​ប័ទ្ម​ម៉ូដ​សក់​​ប្លែកៗ​ តាម​រយៈ​ហាង​​ជា​ច្រើន​ ​ដែល​ទើប​​បង្កើត​​ថ្មីៗ​ ជ្រក​ក្រោម​ស្លាក​សញ្ញា​នៃ​ភាព​ល្បាញ​ល្បី​យីហោ​ Kpop​ Hairstyle​ ឆ្នាំ​ 2013​ ទៀត​ផង។ ម៉ូដ​សក់​ទឹករលក​ (diluting​ hairstyles) ជាមួយ​នឹង​ការ​កាត់​តម្រឹម​ផ្នែក​ខាង​មុខ​ ​ដូច​ជា​​សក់​​សេះ​​នោះ​​ ក៏​​ក្លាយ​​​​ទៅ​​ជា​និន្នាការ​​មួយ​​កំពុង​ត្រូវ​ប៉ាន់​ក្នុង​​ឆ្នាំ​ 201​​3​ នេះ​ផង​ដែរ។​

ម្យ៉ាង​ទៀត​ ឬ​​ដោយ​ការ​លេង ពណ៌​សក់​ ( coloring )​ ផ្នែក​​ជាក់​លាក់​​នៃ​​សក់​​ ដូច្នេះ​​​​មើល​​ទៅ​​ឃើញ​ថា​ វា​មាន​សភាព​ខុស​​គ្នា​​ពី​​មនុស្ស​​ភាគ​​ច្រើន​​បំផុត​។ ទន្ទឹម​ហ្នឹង​នឹង​ ការ​រចនា​ម៉ូដ​សក់​កិប​ (curly)​ ដោយ​​ពណ៌​​ធម្មជាតិ​​ និង​​ការ​កោរ ឬ​ឈូស​សក់​​ចំហៀង​ ( shaved )​ នៅ​ត្រង់​ផ្នែក​​ខ្លះ​ឱ្យ​​ស្តើង​ស្ទើរ​ដល់​ស្បែក​ក្បាល​ ក៏​កំពុង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ​ស៊ីវិល័យ​សម័យ​នេះ​ឯង​។ អាច​និយាយ​បាន​ថា​ រចនា​ប័ទ្ម​ម៉ូដ​សក់​​ Kpop​ Hairstyle​ ឆ្នាំ​ 2013​ ក៏​​បាន​កំពុង​​ជួយ​ធ្វើ​​ឱ្យ​​អារម្មណ៍​​ស្រស់ស្រាយ​ សម្រាប់​​បណ្តា​សិល្បករ​​កូរ៉េ​ខាង​ត្បូង​ទាំង​នោះ​ កាន់​តែ​មាន​ជំនឿ​ចិត្ត​បន្ថែម​ទៀត​ ទៅ​លើ​ទឹក​ដម​សំនៀង​ និង​ចង្វាក់​ក្បាច់​រាំ​ បន្ថែម​មួយ​កម្រិត​ទៀត​ផង​ដែរ​។

ទាំង​នេះ​ជា​កម្លាំង​ចលករ​ ញ៉ាំង​ឱ្យ​ពួក​​គេ​​រឹតតែ​​មាន​​ការ​​ប្រណាំង​​ប្រជែង​ ​សម្រាប់​​ការ​​បង្ហាញ​​ពី​​រចនា​ប័ទ្ម​ម៉ូដ​សក់​​ដ៏​​ល្អ​​បំផុត​ ​ដើម្បី​ចំរាញ់​យក​ការ​​ស្រឡាញ់​ចូលចិត្ត​​ពី​​អ្នក​​គាំទ្រ​​របស់​​ពួក​​គេ​​ ហើយ​វា​​នឹង​​ក្លាយ​​​​ទៅ​​ជា​​សក្តានុពល​និន្នាការ​​មួយ​ ​ក្នុង​ចំណោម​​រចនា​ប័ទ្ម​ម៉ូដសក់​​កូរ៉េ​​ខាង​ត្បូង​ ដើម្បី​បង្ហាញ​ឱ្យ​​ពិភពលោក​ឃើញ​ថា​ តើ​វា​មាន​ឥទ្ធិពល​ទាក់ទាញ​កម្រិត​ណា?
https://i1272.photobucket.com/albums/y389/domneng/Ailya/Korea_zps06e4e61b.jpg

ប្រភព៖Civilai.com

មតិយោបល់