បាត់ដំបងៈ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ច បានរកឃើញសពជនរងគ្រោះម្នាក់ ក្នុងចំណោមមនុស្ស ២នាក់ ដែលបានបាត់ខ្លួនរយៈពេល៤ថ្ងៃ ដោយដីភ្នំបាក់សង្កត់នៅស្រុកសំឡូត ខេត្តបាត់ដំបងហើយ។
ដោយសពត្រូវបានរកឃើញ នៅលើចម្រាសភ្នំមួយកន្លែង ក្បែរកន្លែងកើតហេតុ ក្នុងទឹកដីថៃ បន្ទាប់ជនរងគ្រោះម្នាក់ទៀត ត្រូវបានរកឃើញ និងនៅរស់រានមានជីវិត។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានអះអាងថា ជនរងគ្រោះ បានរងរបួសធ្ងន់ បន្ទាប់ពីរត់គេចពីការធ្លាក់ដីភ្នំសង្កត់ អំទ្បុងពេលមានភ្លៀងខ្លាំង ក៏បានរអិលធ្លាក់ចូលអូរព្រំដែន ហើយប្រឹងប្រវ៉េប្រវាចេញពីក្នុងអូរព្រំដែន មកដល់ទីទួលចម្រាសភ្នំ ទំនងជាគ្មានអីហូប ធ្វើឲ្យអស់កម្លាំងរហូត ដល់ដាច់ខ្យល់ស្លាប់តែម្ដង៕
សពជនរងគ្រោះឈ្មោះ ផាន់ វី ក្រោយសមត្ថកិច្ច ត្រួតពិនិត្យរួច ក៏បានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់