ព័ត៌មានជាតិ

ស្ត្រី​ពេស្យាចារ ៨០ ០០០ នាក់ រៀន​អង់គ្លេស​ទទួលភ្ញៀវ​សម្រាប់​ព្រឹត្តិការណ៍ World Cup 2014

​រួមជាមួយ​នឹង​ការត្រៀម​លក្ខណៈ នៅក្នុង​ប្រទេសប្រេ​ស៊ីល ដែល​ខ្លួន​ក្លាយ​ជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍ World Cup 2014 ខាងមុខ នោះ​គឺ​ធ្វើឲ្យ​គេ​ឲ្យ​ចាប់​អារម្មណ៍បំផុត​ គឺ​ការរៀបចំ​លើ​សេវាកម្ម​ផ្លូវភេទ​ឬ ឧស្សា​ហម្ម​ផ្លូវភេទ ដ៏​ល្អ​ជូន​ដល់​ភ្ញៀវទេសចរ ដែល​មក​កាន់​ប្រទេស​នេះ នៅ​ឆ្នាំក្រោយ​។​

​យោង​តាម​ស្ថិតិ​មួយ ជាពិសេស បានឲ្យដឹងថា ទីក្រុង Belo Horizonte ក្នុង​ប្រទេសប្រេ​ស៊ីល មាន​ស្ត្រី​ពេស្យាចារ ដែល​កំពុង​ប្រតិបត្តិការ​ជាង ៨០ ០០០ នាក់ ។ ចំនួន​នៃ​ស្ត្រី​បម្រើ​ផ្លូវភេទ​នេះ ជា​បេសកកម្ម បម្រើ​ដល់ អ្នកទេសចរ ឬ​អ្នកគាំទ្រ​ក្រុម​បាល់ទាត់ ជាង 200,000 នាក់ ក្នុង World Cup 2014 ដែល​ធ្វើឡើង​នៅ​ខែ មិថុនា និង​កក្កដា ឆ្នាំក្រោយ​។​

​តួរ​លេខ​នេះ​គឺជា​តួរ​លេខ​ដ៏​ខ្ពស់ នៅ Belo Horizonte ក្នុងចំណោម ១២ ទីតាំង សម្រាប់​ទទួល​ការប្រកួត​។​
​ខណៈ​ដែល Confederations Cup 2013 កំពុងតែ​ដំណើរការ​យ៉ាង​ល្អ ជាមួយនឹង​ការ​សម​ជើង​ឡើង​ទៅ​កាន់ 2014 World Cup ស្ត្រី​បម្រើ​ផ្លូវភេទ​ជាច្រើន​បាន​ត្រៀមខ្លួន​ជាស្រេច ដោយ​បើក​ថ្នាក់​អង់គ្លេស ពី​ខែ មិនា នៅក្នុង​ទីក្រុង Belo Horizonte ។​ថ្នាក់​ដូចគ្នានេះដែរ ដើម្បី​ផ្តោះផ្តង់ និង​និយាយ​តម្លៃ​ក្នុង​ការ​រួមភេទ​ជាមួយនឹង អ្នកគាំទ្រ​បាល់ទាត់​នោះ ក៏​បើក​កាលពី​ខែ មករា នៅ​ទីតាំង​ផ្សេង​ក្នុងចំណោម ១២ ទីតាំង ។​ទិសដៅ​នៃ​ការបើក​ថ្នាក់​នេះ​ដើម្បី​ធានា​ឲ្យ​ស្រី​បម្រើ​ផ្លូវភេទ មាន​ជំនាញ​ភាសា​អង់គ្លេស គ្រប់គ្រាន់​ដើម្បី​ទំនាក់ទំនង​ជាមួយ​នឹង​អតិថិជន​ខ្លួន​។ មិន​ត្រឹមតែ​បង្រៀន​ភាសា​អង់គ្លេស​តែមួយ​មុខ​នោះទេ ពួកគេ​ក៏​ត្រូ​បាន​បង្រៀន​ឲ្យ​ការពារ​ខ្លួន ដើម្បី​បង្ការ​គ្រោះ​ហានិភ័យ​កើតឡើង​លើ​ខ្លួន​ផងដែរ​។​

​មិនតែប៉ុណ្ណោះ ជាមួយនឹង​ឧស្សាហកម្ម​ពេស្យាចារ នៅក្នុង​ប្រទេសប្រេ​ស៊ីល ថ្នាក់​បង្រៀន​ភាសា​អង់គ្លេស​ក៏​ផ្តល់​ឱកាស​ឲ្យ​ក្មេងស្រី ទាំងនោះ​ផ្លាស់ប្តូរ​ជីវិត ជាមួយនឹង​ការងារ​នេះ​។​នាង Victoria អាយុ ២៦ ឆ្នាំ ដែល​ជា​ស្ត្រី​បម្រើ​ផ្លូវភេទ បាន​និយាយថា “​អ្នកគាំទ្រ​បាល់ទាត់ និង​មក​យ៉ាង​ច្រើន​នៅពេល​ខាងមុខ នេះ និង​យើង​ចាំបាច់​ណាស់​ត្រូវ​តែ​រៀន​ភាសាបរទេស ឲ្យបាន​ប្រសើរ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​។​ទោះជា​យ៉ាង សារៈសំខាន់​ដ៏​ធំ​បំផុត​នោះ ពី​ការរៀន​ភាសា​អង់គ្លេស វា​អាច​ជួយ​ឲ្យ​ខ្ញុំ ងាយស្រួល​ទទួល​បានកា​រងារ​ផ្សេង ក្នុងករណី​ចង់​បោះបង់​ការងារ​បម្រើ​ផ្លូវភេទ​នេះ​ចោល​”​។​
​ប្រេ​ស៊ីល​គឺជា​ប្រទេស​ដែល​ត្រូវបាន​គេ​ស្គាល់​ផង​ដែរ គឺជា​កន្លែង​ដែល​សំបូរ​ឧស្សាហកម្ម​ផ្លូវភេទ និង​ជា​បណ្តុំ​អ្នកលេង​ជើង​ខ្លាំង​លើ​ពិភពលោក ដូចជា Romario, Edmundo, Ronaldo, Ronaldinho និង Robinho និង​បច្ចុប្បន្ននេះ​គឺ Neymar ៕​
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/WoldCup20141_zps1e45d482.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/WoldCup20146_zps3f902e65.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/WoldCup20143_zps7da66ef0.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/WoldCup20145_zps45da4c37.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/WoldCup20142_zps4d2897cf.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/WoldCup20147_zps32a6f8d5.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/WoldCup201410_zpsc425d063.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/WoldCup201411_zps4ddbb22c.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/WoldCup20148_zps9c7449f5.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/WoldCup20149_zps20d1b74d.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/WoldCup201414_zpscfe04740.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/WoldCup201413_zps8bc834d3.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/WoldCup201415_zps56a572c3.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/WoldCup201418_zps2d845de1.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/WoldCup201416_zps900c35d5.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/WoldCup201412_zpsd18c7168.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/WoldCup201419_zps92db51c3.jpg

មតិយោបល់