Neymar, Messi និងKurzawa ប្រឈមមុខទៅនឹងការបណ្តេញចេញពីក្លឹបដោយអ្នកគាំទ្រ

បរទេស៖ កីឡាករខ្សែការពារបារាំង Layvin Kurzama បានក្លាយទៅជាព័ត៌មានចុងក្រោយនៃទឹកដី Parc des Prince ដែលជាគោលដៅមួយទៀតរបស់ក្រុមអ្នកគាំទ្រក្លឹប PSG ដែលចង់ឲ្យគាត់បោះបង់កុងត្រានិងចាកចេញពីក្លឹប។ កីឡាករបារាំងរូបនេះត្រូវបានរាំងស្ទះដោយក្រុមអ្នកគាំទ្រក្លឹបជាច្រើនអំឡុងពេលធ្វើដំណើរដោយរថយន្តកាលពីថ្ងៃពុធនិងស្រែកឲ្យកីឡាកររូបនេះដើម្បីចាកចេញពីក្លឹបឲ្យបានឆាប់បំផុត។ ទោះបីជាកំពុងនាំមុខគេក្នុងកំពូលតារាងរបស់លីគបារាំង Ligue 1 ក្តីប៉ុន្តែ PSG បានទទួលបញ្ហាជាច្រើនពីសំណាក់អ្នកគាំទ្ររបស់ខ្លួនឯងជាពិសេសនៅក្រោយពេលដែលក្លឹបបានធ្លាក់ចេញពីពានរង្វាន់ Champions League…

កុងត្រាថ្មីមិនទាន់បន្ត! PSG ទាក់ទង Vinicius របស់ Real Madrid

បរទេស៖ កីឡាករប្រេស៊ីលឆ្នើម J. Vinicius មកដល់ពេលនេះបានបង្ហាញទំរង់លេងយ៉ាងល្អសម្រាប់ Real Madrid និងកំពុងធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនប៉ុន្តែទោះបីជាយ៉ាងណាក្តីកុងត្រាថ្មីរបស់គាត់នៅមិនទាន់ត្រូវបានបន្តនៅឡើយ។ យោងតាមការចេញផ្សាយរបស់ The El Nacional និង The Goal បានអះអាងថានៅពេលនេះក្លឹបមហាសេដ្ឋីបារាំង PSG កំពុងតែព្យាយាមចាប់ផ្តើមទំនាក់ទំនងជាមួយនឹងកីឡាកររូបនេះហើយដើម្បីអាចផ្ទេរគាត់មកចូលរួមលេងនៅលីគបារាំង។ PSG បានទាក់ទងដោយផ្ទាល់ជាមួយនឹង…

Mbappe សោកស្តាយមិនបានចាកចេញពីបារាំងពេលកន្លងមក តែសារភាពថានៅតែចង់បន្តលេងនៅ PSG ដដែលនៅពេលនេះ

បរទេស៖ កីឡាករខ្សែប្រយុទ្ធបារាំងឆ្នើម Kylian Mbappe នៅរដូវកាលនេះបានចំណាយពេលមួយចំនួនធំត្រឹមអង្គុយកៅអីបម្រុងប៉ុណ្ណោះដែលវាបានធ្វើឲ្យព័ត៌មានជាច្រើនចុះផ្សាយថាគាត់នឹងអាចសម្រេចចិត្តចាកចេញទៅលេងលីគកំពូលអេស្បាញជាមួយនឹងក្លឹបយក្ស Real Madrid ។ ទោះបីជាយ៉ាងណាក្តី Mbappe មិនបានបដិសេធទេជាមួយនឹងដំណឹងនេះប៉ុន្តែគាត់បានអះអាងថាមួយរយៈចុងក្រោយនេះគាត់មានអារម្មណ៍ថាចង់បន្តរស់នៅជាមួយនឹង PSG ជាងខណៈដែលកុងត្រាចាស់នឹងជិតផុតកំណត់ទៅហើយនោះនៅត្រឹមចុងរដូវកាលនេះប៉ុន្តែនៅមិនទាន់មានដំណឹងអំពីលទ្ធភាពនៃការបន្តកុងត្រាថ្មីនៅឡើយទេ។ Mbappe បាននិយាយបែបនេះថា៖ពីដំបូងខ្ញុំពិតជាមិនសប្បាយចិត្តពិតមែនដែលមិនអាចចាកចេញពីបារាំងប៉ុន្តែយ៉ាងហោចណាស់ខ្ញុំមិនមែនលេងនៅលីគទី៣នោះឡើយពោលគឺខ្ញុំនៅជាមួយនឹងក្លឹបដែលមានផែនការលើកបាន Champions Leagueហើយជាក្លឹបដែលខ្ញុំស្រលាញ់ពេញចិត្តទាំងក្រុមគ្រួសាររបស់ខ្លួននិងវិរៈបុរសរបស់ខ្ញុំ Lionel Messi និង…

របួសកជើងឆ្វេង Neymar ត្រូវសម្រាកពី ៦ទៅ ៨សប្តាហ៍

បរទេស៖ កីឡាករប្រេស៊ីល Neymar ត្រូវបានបង្ខំចិត្តដើរចេញពីទីលាននៃការប្រកួតទាំងឈឺចាប់ក្រោយការឈូសការពារដ៏គ្រោះថ្នាក់សពីសំណាក់កីឡាករក្រុម Saint-Etienne កាលពីប្រកួតនៅលីគចុងសប្តាហ៍កន្លងមក។ ក្រោយការពិនិត្យនិងតាមដានស្ថានភាពរួចមកក្លឹប PSG បានអះអាងថាកីឡាករឆ្នើមរូបនេះនឹងត្រូវអវត្តមានក្នុងការប្រកួតយ៉ាងហោចណាស់ដល់ទៅ៨សប្តាហ៍ដើម្បីព្យាបាលនិងថែរក្សារបួសកជើងឆ្វេងលើកនេះ។ នេះមានន័យថាគាត់នឹងត្រូវអវត្តមានការប្រកួតរហូតដល់ខែមករាខណៈដែលកីឡាករបានសរសេរនៅលើបណ្តាញសង្គមថារបួសបែបនេះគឺជារឿងធម្មតាសម្រាប់អត្តពលិកដូចនេះគាត់នឹងវិលត្រឡប់មកវិញកាន់តែខ្លាំងជាងនេះជាមិនខាន៕

អតីតខ្សែការពាររូបនេះអះអាងថា Messi,Neymar និង Mbappe មិនអាចជួយឲ្យ PSG លើកពាន Champions League បានឡើយ

បរទេស៖ ក្រោយបរាជ័យទៅលើក្រុមខ្លាំងអង់គ្លេស Man City កាលពីប៉ុន្មានថ្ងៃកន្លងមករួចមកលោក Jamie Carragher ដែលជាអតីតកីឡាករខ្សែការពាររបស់ក្លឹបហង្សក្រហម Liverpool បានធ្វើការព្យាករណ៍ថាកីឡាករ Lionel Messi និងគូកនផ្សេងទៀតដូចជា Mbappe ព្រមទាំង Neymar ផងគឺមិនអាចជួយឲ្យក្រុមអាចទទួលបានឱកាសលើកពានរង្វាន់ Champions Leagueនោះឡើយ។ ក្រុមអ្នកមានបារាំង…

សម្តេចតេជោ ហ៊ុន សែន ផ្តាំតាមនាយករដ្ឋមន្ត្រីព័រទុយហ្កាល់ ពីបំណងអញ្ជើញកីឡាករបាល់ទាត់ Ronaldo មកលេងកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំតាមរយៈនាយករដ្ឋមន្ត្រីព័រទុយហ្កាល់ ពីបំណងអញ្ជើញកំពូលកីឡាករលំដាប់ពិភពលោក Cristiano Ronaldo មកលេងប្រទេសកម្ពុជានៅថ្ងៃណាមួយ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា៖…

Neymar និង Messi មិនអាចជួយ PSG បានខណៈ Sterling និង Jesus រកបានម្នាក់មួយគ្រាប់

បរទេស៖ ជាការប្រកួតដ៏ជក់ចិត្តកាលពីយប់មិញរវាងក្រុមមេឃខៀវ Man City និងក្រុមអ្នកមានបារាំង PSG នៅក្នុងទឹកដីរបស់ Etihad Stadium របស់ Man City ។ ម្ចាស់ផ្ទះមិនបានធ្វើឲ្យអ្នកគាំទ្រមានការអន់ចិត្តឡើយពីព្រោះថាបានយកឈ្នះទៅលើក្រុមភ្ញៀវ PSG ទាំងប្រផិតប្រផោយក្នុងលទ្ធផល២ទល់នឹង១ខណៈដែលការគ្រប់គ្រងបាល់របស់ខ្លួនគឺមានរហូតទៅដល់៥៤ភាគរយនិងស៊ុតចំគោលដៅដល់ទៅ៦ដង។ជ័យជំនះនេះមានន័យថា Man City នឹងត្រូវឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួតChampions League…

Newcastle ចរចា Icardi ភ្លាមក្រោយរកបានម្ចាស់ក្លឹបថ្មីជាកំពូលមហាសេដ្ឋី

បរទេស៖ ក្រោយការប្រកាសរកបានម្ចាស់ក្លឹបដែលមានទ្រព្យសម្បត្តិច្រើនលើសពីទ្រព្យសម្បត្តិនៃម្ចាស់ក្លឹបទាំងអស់នៅលីគកំពូលអង់គ្លេសបូកបញ្ចូលគ្នាមកគេជឿជាក់ថា Newcastle កំពុងតែសម្លឹងមើលឃើញកីឡាករខ្សែប្រយុទ្ធម្នាក់របស់ក្លឹប PSG ភ្លាមមកចូលរួមក្នុងផែនការថ្មីរបស់ខ្លួន។ Newcastle ត្រូវបាន The Goal ចេញផ្សាយថាបានចុះឈ្មោះចូលរួមជាមួយនឹងក្លឹបផ្សេងៗទៀតដើម្បីអាចចរចានាំយកកីឡាករខ្សែប្រយុទ្ធ Mauro Icardi ពីក្លឹប PSG ទាំងដែលបច្ចុប្បន្នមានក្លឹបជាច្រើនរួចមកហើយដែលមានបំណងចង់បានគាត់ដូចគ្នាដូចជា Spurs និង Juventus។ បច្ចុប្បន្នតំណែងរបស់…

ប្តូរមក Man UTD ភ្លាម CR7 ជាប់ឈ្មោះជាកីឡាករដែលរកប្រាក់ចំណូលច្រើនជាងគេសម្រាប់ឆ្នាំ ២០២១នេះ

បរទេស៖ Messi ក្រោយទើបតែបានផ្ទេរទៅ PSG បន្តិចក្នុងតម្លៃប្រាក់ឈ្នួលកប់ក្តោងក៏ស្រាប់តែលេចឬអំពីព័ត៌មានដែរថាកីឡាករ CR7ក៏បានចាកចេញពី Juventus ទៅលេងនៅ Man UTD ផងដែរ។ ជាលទ្ធផលវាបានធ្វើឲ្យ CR7 នៅតែជាប់ឈ្មោះជាកីឡាករដែលអាចរកប្រាក់ចំណូលបានច្រើនជាងគេបំផុតនៅក្នុងកាសែត Forbes ឆ្នាំនេះលើសពីអ្វីដែល Lionel Messi រកបាន។ Ronaldo…

ប្រធានក្លឹប Barcelona សារភាពរឿងរ៉ាវមួយចំនួនទៀតមុនការចាកចេញរបស់ Messi

បរទេស៖ ក្រោយបញ្ហាហិរញ្ញវត្ថុដ៏ស្មុគ្រស្មាញនិងកំពុងបង្កផលប៉ះពាល់ទៅដល់ការដោះដូរកីឡាករសំខាន់របស់ក្លឹបកន្លងមកប្រធានក្លឹប Barcelona លោក Joa Laporta បានសារភាពថានៅមុនពេលដែល Messi ចាកចេញកីឡាករ Neymar ពិតជាចង់វិលត្រឡប់ពិតមែនហើយព័ត៌មាននៃការប្រកាសលក់ Fati ក៏ជាដំណឹងក្លែងក្លាយប៉ុណ្ណោះ។ ចាប់តាំងតែពីបានចាកចេញពីក្លឹប Barcelona កាលពីឆ្នាំ២០១៧មកក្នុងតម្លៃខ្លួនរហូតទៅដល់២២២លានអ៊ឺរ៉ូកីឡាករ Neymar បានប្រាប់មក Barcelona ថាពិតជាចង់វិលត្រឡប់មករួបរួមប្រកួតវិញជាមួយនឹង…